ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​អ្នក​យក​ព័ត៌មាន​CNC​ ក្រឡាប់​3-4​ត្រឡប់​ល្ងាច​មិ​ញ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​​ក្រុម​អ្នក​យក​ព័ត៌មាន​របស់​ស្ថានីយ៍​ទូរ​ទស្ស CNC បានជួបគ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​​បើកបរ​ក្នុង​ល្បឿន​លឿន​មក​ដល់​ចំណុច​​ផ្លូវ​រាង​កោង​ ហើយ​ត្រូវ​​អ្នក​បើក​ងងុយដេ​ក​មួយភាំង​ផង​នោះ​ ក៏រេចង្កូត​បុក​ប​ង្កោ​ល​បង្កាន់ដៃ​ផ្លូវ ​បណ្តាលឱ្យ​​បាក់ ហើយ​​រថយន្ត​​បាន​ក្រឡាប់​៣ទៅ​បួនត្រឡប់ចូល​ទឹកប្រឡាយដេកស្តូកទាំមនុស្សទាំ​ង​រថយន្ត …

ខេត្តសៀមរាប ​៖ ​​ក្រុម​អ្នក​យក​ព័ត៌មាន​របស់​ស្ថានីយ៍​ទូរ​ទស្ស CNC បានជួបគ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​​បើកបរ​ក្នុង​ល្បឿន​លឿន​មក​ដល់​ចំណុច​​ផ្លូវ​រាង​កោង​ ហើយ​ត្រូវ​​អ្នក​បើក​ងងុយដេ​ក​មួយភាំង​ផង​នោះ​ ក៏រេចង្កូត​បុក​ប​ង្កោ​ល​បង្កាន់ដៃ​ផ្លូវ ​បណ្តាលឱ្យ​​បាក់ ហើយ​​រថយន្ត​​បាន​ក្រឡាប់​៣ទៅ​បួនត្រឡប់ចូល​ទឹកប្រឡាយដេកស្តូកទាំមនុស្សទាំ​ង​រថយន្ត  ។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពី​​វេលា​ម៉ោង​០៤ ​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១០​​វិច្ឆិកា​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​៦៧ ចន្លោះ​គីឡូម៉ែត្រលេខ​៣៧១ ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​ ។

​សេចក្តីរាយការណ៍បន្តថា គ្រោះថ្នាក់នេះ សំណាងល្អ​បាន​អ្នក​ធ្វើ​ដំណើរ​ឃើញ ទើប​នាំ​គ្នា​ហៅ​សមត្ថកិច្ច​និង​ជួយ​ស្រង់​ចេញពី​ទឹក បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​៣​នាក់ ក្នុង​នោះ (​អ្នកបើកបរ និងអ្នក​រួម​ដំណើរ​ម្នាក់ ទៀត​) ដែល​របួសធ្ងន់ ត្រូវ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប នេះ​បើ​តាម​សម្តី​របស់​លោក​អធិការ​ស្រុក​វ៉ា​រិ​ន​។



បើ​តាម​សម្តី​​​លោក​វរសេនីយ៍ត្រី ហុង ប៊ូ ហេង អធិការដ្ឋាន​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ប្រាប់​កោះសន្តិភាព​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត ដោយ​ខ្លួន​ឯង បណ្តាល​ឱ្យ​របួសធ្ងន់​២​នាក់ និងស្រាលម្នាក់នោះ គឺ​បើកបរ​មក​ពី​ជើង​មក​ត្បូង ​(​ចេញពី​ខេត្តឧត្តរមានជ័យ មក​ខេត្តសៀមរាប) ខណៈ​ត្រឡប់​មក​ពី​យក​ព័ត៌មាននៅ​ខេត្ត ឧត្តរមានជ័យវិញ ។ ចំពោះមូលហេតុបើកបរល្បឿន ហើយ​ងងុយដេក ដល់​កន្លែង​កើតហេតុ ដោយសារ​ផ្លូវ​កោង​បន្តិច​ផង ទើប​ធ្វើ​ឱ្យ​អ្នកបើកបររេចង្កូតទៅ​បុក​បង្គោល បង្កាន់ដៃអែប​ផ្លូវ ក្រឡាប់ ៣ ទៅ ៤ ត្រឡប់ ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយផ្ងារពោះ​ឡើង​លើ សំណាងល្អដែរ គ្មាន​នរណា​ម្នាក់ បាត់បង់​ជីវិត ព្រោះ​បាន​អ្នក​ធ្វើ​ដំណើរ ជួយ​ហៅ​សមត្ថកិច្ច និង​ជួយ​ចុះ​ទៅ​ស្រង់​ចេញពី​ក្នុង​រថយន្ត​។​

​ជន​រង​គ្រោះ​ទាំង​៣​នាក់ មាន​៖​ទី​១/​ឈ្មោះ ង៉ា​ន់ សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ (​របួសធ្ងន់​) ជា​អ្នកបើកបរ រថយន្ត​ម៉ាក ហ្វ​ត ពណ៌​ទឹកប្រាក់ ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ ២.AA.69 85 ទី​២/​ឈ្មោះ ធឹង ចាន់​សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ ខ័​ណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ (​របួសធ្ងន់ អ្នក​រួម​ដំណើរ​) និង ទី​៣ /​ឈ្មោះ ទេព ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​រស់នៅ​ព្រែក​លាភ រាជធានី​ភ្នំពេញ (​របួស ស្រាល អ្នក​រួម​ដំណើរ​)​។​អ្នក​ទាំង​៣​នាក់ ជា​បុគ្គលិកភ្នាក់ងារ អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរ​ទស្ស C N C ។ ​

តាម​ប្រភព​ពី​ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្តសៀមរាប​បាន​ប្រាប់​កោះសន្តិភាព​ទៀត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ដែល​បាន​ដឹក​យក​មក​ពី​ស្រុក​វ៉ា​រិ​ន ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះ មាន​​១-​ឈ្មោះង៉ា​ន់ សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អ្នកបើកបរ របួសធ្ងន់
(​បាក់ឆ្អឹង​ដងកាំបិត មាន​ឈាម ក្នុង​ពោះ ច្រើន ត្រូវ​វះកាត់​ជា​បន្ទាន់ »​  ២/-​ឈ្មោះធឹង ចាន់​សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នក​រួម​ដំណើរ​នោះ ត្រូវ​របួសធ្ងន់ ត្រង់​ភ្នែក​ខាងឆ្វេង និង​រយៈ​ប្រអប់ជើងស្តាំ ត្រូវ​បាន​ក្រុម​គ្រួ​ពេទ្យ ចាត់ចែង ភ្លាម​ៗ​ផង​ដែរ តាម​បញ្ជា​របស់​លោក វេជ្ជបណ្ឌិត ក្រួស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​។​

ប្រភព​​​បន្ត​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ដែល​បាន​ជួយ​ឧបត្ថម្ភ​នូវ​ថវិកាចំនួន​២០០០​ដុល្លារ សហរដ្ឋអាមេរិក ដល់​ជន​រង​គ្រោះ ទាំង​៣​នាក់ ​ហើយលោក ជំទាវ គួ​ច ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​ឧបត្ថម្ភ​ថវិការចំនួន​២០០០​ដុល្លា​បន្ថែម សម្រាប់​ការ​ព្យាបាល​ជំងឺ​ជូន​ដល់ជន​រង​គ្រោះ​ទាំង​៣​នាក់​ផងដែរ ។

https://youtu.be/os2OwcwzyXg

អត្ថបទសរសេរ ដោយ