សូម​ប្រជាពលរដ្ឋ​បង្កើន​ការ​អភិរក្ស​សត្វ​ផ្សោត


ខេត្តក្រចេះ ៖ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជលផល​លោក អេ​ង ជា​សាន្ត បាន​បំផុស​ចលនា​ឲ្យ​សាធារណៈ ជន​បន្ត​គាំទ្រ​អភិរក្ស រក្សា​ការពារ​សត្វ​ផ្សោត​ឲ្យ​បាន​គង់វង្ស​បន្ថែម​ទៀត ទន្ទឹម​នឹង​កំណើន​សត្វ​ផ្សោត​នៅ​កម្ពុជា​កំពុង​តែ កើតឡើង ហើយ​អត្រា​ស្លាប់​កាន់តែ​កាន់​បន្ថយ​ដោយសារ​តែ​មានការ​ចូលរួម​អភិរក្ស​ពី​សហគមន៍ ក៏​ដូច​ជា​ឆ្មាំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផង​ដែរ​នោះ​។ ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ ១០ វិច្ឆិកា ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​ឱ​ឡា​រឹក នៅ​ខេត្ត ក្រចេះ ដោយ​មានការ​ធ្វើ​ពិធី​ជិះ​កង់ហែ​ក្បួន​លើ​ផ្ទៃដី​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ ក្រោម​អ​ធីប​តី​ភាព​លោក អេ​ង ជា​សាន្ត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជលផល និង​លោក សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្រោម​កា​រស​ម្រ សម្រួល ពី​អង្គការ​WWF លើ​គម្រោង​អភិរក្ស​សត្វ​ផ្សោត​ប្រចាំ​នៅ​ខេត្តក្រចេះ​។

លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ អភិបាល ខេត្តក្រចេះ​លោក សរ ចំរុង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ចូលរួម​ថែរក្សា​ការពារ​សត្វ​ផ្សោត ទប់ស្កាត់​ការ​ធ្វើ​បទល្មើស​នេសាទ តាម​តំបន់​សត្វ​ផ្សោត​រស់នៅ ដើម្បី​លើក​ស្ទួយ​កំណើន​សត្វ​ផ្សោត សម្រាប់​ទ្រទ្រង់ ដល់​ទេសចរណ៍ បង្កើន​ចំណូល​ដល់​សហគមន៍​នៅ​ក្នុង​ខេត្តក្រចេះ​។​បើ​តាម​របាយការណ៍​របស់​លោក​ប្រធាន​អង្គការ WWF បាន​បង្ហាញ​ឲ្យ​ដឹង​ថា សត្វ​ផ្សោត​ដែល​ជា​ប្រភេទ​ថនិកសត្វ​ដ៏​កម្រ​នេះ សព្វថ្ងៃ​មាន​ចំនួន​ជាង​៨០​ក្បាល កំពុង​រស់នៅ​តាម​អន្លង់​តូច​ធំ ក្នុង​ដង​ទន្លេមេគង្គ​នៅ​ប្រទេស​កម្ពុជា ពិសេស​មាននៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ ចំនួន​សត្វ​ផ្សោត​នេះ សព្វថ្ងៃ​ក៏​នៅ​តិច​ជាង​កាលពី​១០​ទសវត្សរ៍​មុន ដែល​សត្វ​ផ្សោត​មាន​ចំនួន​រហូត​ដល់​ទៅ ជាង​៣​ពាន់​ក្បាល​ឯណោះ​។ តែ​យ៉ាងណា​ចំនួន​សត្វ​ផ្សោត​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ដង​ទន្លេមេគង្គ ដែល​ប៉ាន់​ប្រមាណ ថា ចំនួន​ជាង​៨០​ក្បាល​នេះ គឺ​ត្រូវ​បាន​ថែរក្សា​គង់វង្ស​ក្រោយ​ពី​រាជរដ្ឋាភិបាល មាន​វិធានការ​អភិរក្ស​មាន​រយៈពេល ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ​។

លោក​ប្រធាន​អង្គការ​បាន​លើក​ឡើង​ថា ក្រោយ​ការ​ចូលរួម​អភិរក្ស​រក្សា​ការពារ បាន​មើល ឃើញ​ថា ការ​ស្លាប់​របស់​សត្វ​ផ្សោត​គឺ​មាន​ចំនួន​កាន់តែ​តិច​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចំណែកឯ​កំណើត​ការ​កើត​កាន់តែ កើនឡើង​។ ក្រៅពី​ការ​មាន​ប្រសាសន៍​លើក​ឡើង​អំពី​សក្តានុពល​របស់​សត្វ​ផ្សោត ដែល​កំពុង​តែ​ជួយ​កែ លម្អ​ជីវភាព ពលរដ្ឋ​ក្នុង​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជលផល លោក អេ​ង ជា​សាន្ត បាន​បញ្ជាក់​ថា សត្វ​ផ្សោត​សព្វថ្ងៃ​កំពុង​តែ​រក​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ដោយសារ​ការ​ធ្វើ​នេសាទ​ខុសច្បាប់​។ ជាមួយ​គ្នា​នេះ​ដែរ​លោក​បាន​ជម្រុញ​ឲ្យ​មានការ​បំផុស​ចលនា​ឲ្យ​ពលរដ្ឋ​សហគមន៍​យល់​ដឹង​ពីសារ​ប្រយោជន៍​របស់​សត្វ​ផ្សោត ទប់ស្កាត់​ការ​ធ្វើ​នេសាទ​នៅ​តំបន់​ស្នូល បង្កើន​ការ​អភិរក្ស​ការពារ​ពី​មន្ត្រី​ឆ្មាំ​ទន្លេ​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ