ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​គាំទ្រ​រាល់​ការ​បង្ក្រាប​ល្បែងស៊ីសង ជា​ពិសេស​កន្ទុយលេខ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ១០១៧​នេះ នៅ​សាល​ប្រជុំ​សាលា​ខេត្តស្វាយរៀង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោកស្នងការ​នគ​បាល​ខេត្ត…

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ១០១៧​នេះ នៅ​សាល​ប្រជុំ​សាលា​ខេត្តស្វាយរៀង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោកស្នងការ​នគ​បាល​ខេត្ត លោក​មេបញ្ជាការ​បញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រិត​ប​ត្តិ​ការ​សឹក​រង​ស្វាយ​រៀង លោក​លោកស្រី ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អភិបាលក្រុង​/​ស្រុក សរុប​ប្រមាណ​១០០​នាក់​។ លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត ឯម សំ​អាន មាន​ប្រសាសន៍​ថា នៅ​ខេត្តស្វាយរៀង​មាន​កាស៊ីណូ​ដែល​ស្របច្បាប់​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តែ​២០​កាស៊ីណូ​ប៉ុណ្ណោះ ហើយ បើ​កាស៊ីណូ​ណា​មិន​ទាន់​មានច្បាប់ សូម​រត់​ច្បាប់​ទៅ​ខាង​ក្រសួង​ដើម្បី​ចេញ​អាជ្ញាប័ណ្ណ​បើក​អាជីវកម្ម ហើយ​បើ​មិន​ទាន់​បង់ពន្ធ​ជូន​រដ្ឋ​សូម​ប្រញាប់​ទៅ​បង់ពន្ធ​។

លោក​សន្តិ​បណ្ឌិត​បញ្ជាក់​ទៀត​ថា ពិសេស​អាជ្ញាធរ​ស្រុក​ខេត្ត យើង​ត្រូវ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​លេងល្បែង​ខុសច្បាប់​ដូច​ជា​ល្បែង​កន្ទុយលេខ បៀរ​អាប៉ោង ជាដើម ជា​ពិសេស​ល្បែង​ជល់​មាន់​តែ​ម្ដង​។ មិនតែប៉ុណ្ណោះ​ត្រូវ​តែ​ហាមឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ចូល​លេងល្បែង​កាស៊ីណូ ឬ​ក៏​វង់ល្បែង​ស្របច្បាប់​មិន​ស្របច្បាប់ ទាំងអស់​ពីព្រោះ​ពេល​ដែល​លេងល្បែង​ចាញ់​ទៅ​វា​នឹង​បង្ក​ឲ្យ​មានការ​ចាប់ជំរិត ឬ​ក៏​តាម​រូបភាព​ផ្សេង​ៗ លួ ប្លន់​។​ល​។

ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម ពិសេស​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផង​ដែរ​។ ចំពោះ​ការ​លេងល្បែង និង​ភ្នាល់​ខុសច្បាប់ និង​លួចលាក់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្តស្វាយរៀង​(​មាន​ឆ្នោត កន្ទុយលេខ​) សូម​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​/​សង្កាត់ ក្រុង​/​ស្រុក​ក៏​ដូច​ជា​សមត្ថកិច្ច​នគ​បាល កងកម្លាំង​រាជ​អាវុធហត្ថ​មេត្តា​ចុះ​ទប់ស្កាត់​ជា​បន្ទាន់​ព្រោះ​វា​បង្ក​ឲ្យ​មានការ​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​សង្គម​ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​មានការ​ត្រេកអរ​ចំពោះ​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នេះ ជា​ពិសេស​នៅ​តាម​មូលដ្ឋាន​ក៏​ដូច​ទីប្រជុំជន​កំពុង​ពេញ​និយម​គឺ​ល្បែង​កន្ទុយលេខ និង​ល្បែង​ឆ្នោត​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ