ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi មិន​ចង់​ជួប​អេ​ស្ប៉ា​ញ​នៅ World Cup

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង Lionel Messi បាន​សារភាព​ថា ខ្លួន​ពិតជា​មិន​ចង់​ប្រកួត​ជាមួយ​អេ​ស្ប៉ា​ញ​ទេ នៅ…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង Lionel Messi បាន​សារភាព​ថា ខ្លួន​ពិតជា​មិន​ចង់​ប្រកួត​ជាមួយ​អេ​ស្ប៉ា​ញ​ទេ នៅ World Cup ខាង​មុខ ។

ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​មួយ​រូប​នេះ បាន​សរសើរ​ថា ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​គឺជា​ក្រុម​ខ្លាំង​ពិបាក​យកឈ្នះ ។ ដូចនេះ រូប​លោក​មិន​ចង់​ចូល​ប្រកួត​តទល់​ជាមួយ​នោះ​ទេ ។ បើជៀ​សបាន​គួរតែ​ជៀស​ទៅ ។

Messi កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ និយាយ​ថា ៖ “​ខ្ញុំ​មិន​ចង់​ចូល​ប្រកួត​តទល់​ជាមួយនឹង​អេ​ស្ប៉ា​ញ​ទេ នៅ​ពេល​ប្រកួត World Cup ព្រោះ​គេ​គឺជា​ក្រុម​ខ្លាំង ។ ពួក​គេ​មាន​អ្វី​គ្រប់​បែប​យ៉ាង ។ បើសិនជា​អាច​ជៀស​បាន ខ្ញុំ​ចង់​ជៀស​ពួក​គេ ព្រោះ​ពួក​គេ​ជា​គូប្រជែង​ពិបាក​យកឈ្នះ ។​”

នៅ​ក្នុង​ការ​ប្រកួត World Cup ខាង​មុខ​នេះ អេ​ស្ប៉ា​ញ​នឹង​នៅ​ក្នុង Pot ទី​ពីរ ជាមួយនឹង អង់គ្លេស កូ​ឡុំ​ប៊ី ម៉ិចស៊ីកូ និង អ៊ុយ​រី​ហ្កា​យ ។ គេ​នឹង​ធ្វើការ​ចាប់​ពូ​ល​នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ខាង​មុខ នៅ​ទីក្រុង​ម៉ូ​ស្គូ ប្រទេស​រុ​ស្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ