ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ Barca ៖ Ronaldo មិន​អាច​ល្អ​ដូច Messi ទេ ព្រោះតែ​អាត្មា​និយម

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​ខ្សែការពារ​របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Dmytro Chygrynskiy បាន​និយាយ​ថា Ronaldo គឺជា​មនុស្ស​អាត្មា​និយម ។…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​ខ្សែការពារ​របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Dmytro Chygrynskiy បាន​និយាយ​ថា Ronaldo គឺជា​មនុស្ស​អាត្មា​និយម ។

រូបគេ​បាន​និយាយ​ថា Ronaldo មិន​អាច​ក្លាយទៅជា​កីឡាករ​បាល់ទាត់​ល្អ​ដាច់​គេ​លើ​ពិភពលោក​ទេ ព្រោះ​រូបគេ​គឺជា​មនុស្ស​គិតតែ​ពី​ខ្លួនឯង ។ នេះ​មិន​ដូច​ជើង​ខ្លាំង Messi សោះ ។

Dmytro និយាយ​ថា ៖ “Ronaldo គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ដ៏​ពូកែ តែ​គេ​មិនមែន​ជា​កីឡាករ​ល្អ​ដាច់​គេ​លើ​ពិភពលោក​ឡើយ ព្រោះថា​គេ​គឺជា​មនុស្ស​អាត្មា​និយម ។ ចំពោះ Messi វិញ គេ​គិត​ពី​មិត្ត​រួម​ក្រុម​របស់​គេ​នៅ​ពេល​លេង ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា Dmytro ធ្លាប់​ចូល​លេង​នៅ​ក្លឹ​ប​អ្នកមាន​បុណ្យ​នៅ​ក្នុង​រដូវ​កាល ២០០៩-២០១០ ។ ក្រោយមក​ក៏​ទៅ​លេង​នៅ​ក្លឹ​ប Shakhtar Donetsk វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ