ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ធី​ប្រគល់​-​ទទួល​ស្ពាន​កោះកុង​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​មិនបាច់​បង់ថ្លៃ

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ពិធី​ប្រគល់​ទទួល​ស្ពាន​កោះកុង​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​មិនបាច់​បង់ថ្លៃ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ រវាង​តំណាង​ក្រុម​ហ៊ុម LYP គ្រុប និង​លោក​ជំទាវ មិថុនា…

ខេត្តកោះកុង ៖ ពិធី​ប្រគល់​ទទួល​ស្ពាន​កោះកុង​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​មិនបាច់​បង់ថ្លៃ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ រវាង​តំណាង​ក្រុម​ហ៊ុម LYP គ្រុប និង​លោក​ជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង​ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ។


នៅ​ក្នុង​របៀប​វី​រៈ​ប្រគល់​ទទួល​ស្ពាន​កោះកុង​នោះ​បន្ទាប់​ពី​របាយការណ៍​តំណាង​ក្រុមហ៊ុន LYP ជា​ម្ចាស់​ស្ពាន​រួច​មក​ស្តី​ពី​ការ​សាងសង់ លោក​ជំទាវ​អភិបាលខេត្ត​បាន​ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ចាត់​ទុក​វិស័យ​ឯកជន​ជា​ដៃគូ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នានា​សំដៅ​ឱ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ។


លោក​ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ដោយ​សង្កត់ធ្ងន់​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត​បញ្ហា​ស្ពាន និង​ផ្លូវ​មាន​ផ្លូវ​គឺ​មាន​សង្ឃឹម ដូច្នេះ​ផ្លូវជាតិ​លេខ​៤៨ រាជរដ្ឋាភិបាល​នឹង​មាន​គំរោង​ពង្រីក​បន្ថែម​ទៀត​ដើម្បី​បំពេញតំរូវការ​នៃ​ចរន្ត​សេដ្ឋកិច្ច​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ