ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ជីងចក់​ក្បែរ​ជើងភ្នំ​ សម្រស់​ធម្មជាតិ ធ្វើ​ឱ្យ​ភ្ញៀវ​លង់​ស្នេហ៍មក​យ៉ាង​ច្រើន​កុះករ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ «​អាង​ជីងចក់​» ស្ថិត​នៅ​ក្បែរ​ជើងភ្នំ​ខៀវ ក្នុងភូមិ​អូរ​ច្រា​កើត សង្កាត់​ប​យ៉ា​ខា ទួល​ល្វា ក្រុងប៉ៃលិន នឹង​ក្លាយទៅជា​តំបន់​ទេសចរ​ថ្មី ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ…

ខេត្ត​ប៉ៃលិន ៖ «​អាង​ជីងចក់​» ស្ថិត​នៅ​ក្បែរ​ជើងភ្នំ​ខៀវ ក្នុងភូមិ​អូរ​ច្រា​កើត សង្កាត់​ប​យ៉ា​ខា ទួល​ល្វា ក្រុងប៉ៃលិន នឹង​ក្លាយទៅជា​តំបន់​ទេសចរ​ថ្មី ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត ។ ជា​ពិសេស​តំបន់​នោះ​ត្រូវ​អាជ្ញាធរ​ណែនាំ​ឱ្យ​ម្ចាស់​ដី​រៀបចំ​ធ្វើ​ខ្យូ​ស និង​ទប់ទឹក​ក្នុង​អាង​ដើម្បី​ដាក់​ទូក ឱ្យ​អ្នកទេសចរ​ទៅ​ជិះ​កម្សាន្ត ។

ម្ចាស់​ដី​ម្នាក់​ឈ្មោះ​សុ​ផា រិ​ទ្ធិ អាយុ​ជាង​៥០​ឆ្នាំ ស្នាក់​នៅ​លើ​មាត់​អាង​នោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា អាង​ជីងចក់​នា​ពេល​នេះ ចាប់ផ្តើម​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​​ទាំង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​ទាន ផ្សេង​ៗ ។

លោក​បាន​សង់​ខ្យូ​ស​សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត និង ដាក់​ទូក​សម្រាប់​ភ្ញៀវ​ទេសចរ​ជិះ​លេង​ចំនួន​៧​គ្រឿង ។ មាន​ស្ពាន​២​សង់​ភ្ជាប់​ពី​មាត់​អាង​ម្ខាង​ទៅ​មាត់​អាង​ម្ខាង​ទៀត ដើម្បី​ងាយស្រួល​ឱ្យ​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​ឆ្លង​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត ។

នៅ​រដូវ​បុណ្យ​ទាន ម្តង​ៗ លោក​សុ​ផា រិ​ទ្ធិ ឱ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​ទេសចរ​ពី​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ទៀត ដូច​ជា​បន្ទាយ​មាន​ជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ និង​ពី​រាជធានី​ភ្នំពេញ​ទៅ​កម្សាន្ត​ជា​បន្តបន្ទាប់ ។

អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ដឹង​ថា តំបន់​ទេសចរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន កំពុង​ពង្រីក​បន្ថែម​ទៀត ក្រៅពី​ទឹកធ្លាក់​ភ្នំ​ខៀវ រមណីយដ្ឋាន​ចម្ការ​ខ្នុរ រមណីយដ្ឋាន​ភ្នំ​យ៉ា​ត ព្រមទាំង​រមណីយ​ដ្ឋាន​អាង​តា​ជាវ ។ ជា​រៀង​រាល់​ឆ្នាំ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​ច្រើន​កុះករ​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ក៏​មាន​ជនជាតិ​ចិន ថៃ កូរ៉េ​ទៅ​លេង​រាល់​ឆ្នាំ ។ វិស័យ​ទេសចរណ៍​គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​ផ្តល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ