ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ ខ្លួន​នៅ​ក្មេង​សោះ ខូចអនាគត​អស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​សហការ​គ្នា​ជាមួយ​សន្តិសុខ​កោះ​ពេជ្រ​ធ្វើការ​ដេញចាប់​បាន​មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដៃ​ចំនួន​២​នាក់​យក​ទៅ​សួរនាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ក្នុង​ម​ជ្ឃ​មណ្ឌល​កោះ​ពេជ្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​សហការ​គ្នា​ជាមួយ​សន្តិសុខ​កោះ​ពេជ្រ​ធ្វើការ​ដេញចាប់​បាន​មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដៃ​ចំនួន​២​នាក់​យក​ទៅ​សួរនាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ក្នុង​ម​ជ្ឃ​មណ្ឌល​កោះ​ពេជ្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​ទី​១-​ឈ្មោះ ណាត សី​ម៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​រកា​ធំ ស្រុក​ច្បារមន ខេត្តកំពង់ស្ពឺ ជា​អ្នក​បើក​ម៉ូតូ និង​ទី​២-​ឈ្មោះ ឈុ​ន លី​ហួត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចំបក់ ឃុំ​វាស់​ស ស្រុក​កំណើត​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​អ្នក​ឆក់ ។ ចំណែក​ជន​រង​គ្រោះ​វិញ​មានឈ្មោះ ផ​ន ផល្លា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ភោ​ជនី​ដ្ឋា​ន​ចិន​នៅ​ក្នុង​កោះ​ពេជ្រ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ដើរ​ជាមួយ​ប្អូនស្រី និង​អ្នកធ្វើការ​ប្រុស​ម្នាក់​ទៀត​សរុប​ទាំងអស់​៣​នាក់​ទើបតែ​ចេញ​មក​ពី​ធ្វើការ​ហើយ​គោលបំណង​ដើរទៅ​ផ្ទះ​នៅ​ម្តុំ​ផ្សារ​កាប់​គោ ខណៈ​ដើរ​ជិត​ដល់​បារាស់​កោះ​ពេជ្រ​ហើយ​ជន​រង​គ្រោះ​បាន​លើក​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​កាឡាក់ស៊ី​ណូ​តម​ក​និយាយ​ជាមួយនឹង​បងស្រី​ដែល​រស់នៅ​ឯ​ប្រទេស​ថៃ លុះ​ពេល​ដើរ​បាន​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១DE-៤៥១៥ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ហើយ​បម្រុង​នឹង​គេចខ្លួន​ត្រូវ​ជន​រង​គ្រោះ​ស្រែ​កថា ចោរ​ៗ ត្រូវ​សន្តិសុខ​កោះ​ពេជ្រ​នាំ​គ្នា​បិទ​បារាស់​ជុំវិញ​រួច​ដេញចាប់​ជនសង្ស័យ​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​ផ្តួល​ម៉ូតូ​រត់ឡើង​លើ​អគារ​សំណង់​ដែល​កំពុង​តែ​សាងសង់​មិន​ទាន់​រួច​នៅឡើយ​នោះ​ទើប​កម្លាំង​អន្តរាគមន៍​ខណ្ឌចំការមន និង​ប៉ុស្តិ៍​ទន្លេបាសាក់​ក្របួច​បាន​ជនសង្ស័យ​ទាំង​២​នាក់ និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​មួយ​គ្រឿង​យក​ទៅ​សួរនាំ ។

ក្រោយ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​រួច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថ​កិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពិតមែន ។ ចំណែក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ដើម្បី​ដាក់បន្ទុក​ជនសង្ស័យ​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ