ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បង់​មួយ​សំណាញ់​បាន​វៀតណាម​ប្រុស​ស្រី​៥​នាក់​និង​ខ្មែរ​ម្នាក់(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី…

ខេត្តស្វាយរៀង ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ព្រមទាំង​មានការ​សម្របសម្រួល​ដោយ​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៥​នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់ ។

បើ​តាម​ប្រសាសន៍​របស់​លោក​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​សៀ​ល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ថា​នៅ​វេលា​ម៉ោង​១១​និង​៥៥​នាទី​យប់ ថ្ងៃ​ទី​៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​មុខសញ្ញា​រក្សា​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ចាប់​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ទី​១-​ឈ្មោះ យូ យ៉ាំ​ង​ហ៊ុ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជាងកាត់សក់​មាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ទី​២-​ឈ្មោះ ប៉ែន ដា​រ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងសំណង់​មាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជ ធានី ​ភ្នំពេញ ។

វត្ថុ​តាង​រួម​មាន ទី​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​ធំ​ទម្ងន់​៦៦៥.១​ក្រាម​, ទី​២-​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​ចំនួន​១​កញ្ចប់​ធំ​ទម្ងន់​៦៣៦.៨​ក្រាម​, ទី​៣-​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង​, ទី​៤-​ប្រាក់​រៀល​ចំនួន​៥៧៥០០​រៀល​, ទី​៥-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១​សន្លឹក និង​ទី​៦-​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​កំពុង​ឃាត់ខ្លួន និង​រក្សា​ទុក​នៅ​មន្ទីរ​យុត្តិធម៌​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចួ​ន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

https://www.youtube.com/watch?v=wL6bt6UnMKI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ