ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​តេ​ជោ​​ចូលរួម​កិច្ច​ប្រជុំAPEC​ ខណៈ​លោក​ត្រាំ​​ក៏​ចូលរួមដែរ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម នៅ​ព្រឹក ថ្ងៃ​ទី​១០ ​វិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម នៅ​ព្រឹក ថ្ងៃ​ទី​១០ ​វិច្ឆិកា នេះ ដើម្បី​ចូលរួម​កិច្ច​សន្ទនា​ក្រៅផ្លូវការ​រវាង​ថ្នាក់ដឹកនាំ នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច (APEC) និង​អាស៊ាន ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ដា​ណាំង ប្រទេស​វៀត​​ណាម ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្ដរ​ជាតិ បានឱ្យ​ដឹង​ថា​ការ​អញ្ជើញ​ទៅ​ចូលរួម​កិច្ច​សន្ទនា​នេះ​បាន​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​​របស់​លោក ត្រាន ដាយ​ក្វា​ង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយមវៀត​ណាម។

ក្នុងអំឡុងពេល​សា្ន​ក់​នៅ​ប្រទេស​វៀតណាម សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក ត្រាន ដាយ ក្វា​ង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ពេល​ព្រឹក​ការងារ រៀបចំ​ដោយ​លោក ង្វៀ​ន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ កិច្ចប្រជុំ APEC ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម​នេះ ក៏​មានការ​ចូលរួម​ពី​លោក លោក ដូ​ណា​ល់ ត្រាំ ​ប្រធានាធិបតី​អា​មេ​រិ​ក ​និង​បណ្តា​មេដឹកនាំ​ពិភព​លោក​មួយ​ចំនួន​ទៀត រួម​ទាំង​ចិន និង​រុ​ស្ស៊ី​ផង​ដែរ​។ លោក ត្រាំ បាន​ចេញដំណើរ​ពី​ប្រទេស​​ចិន​នៅ​ព្រឹក​នេះ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ឯ​ប្រទេស​​ចិន​៕

អត្ថបទសរសេរ ដោយ