ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី ណា​តា បែកបាក់​គូ​ដណ្តឹង តែ​នៅ​បន្ត​មុខ​ជំនួញ​រួម​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​យេ​ៗ​ដែល​មាន​ក្តី​សុខ​កន្លង​មក​ជាមួយ​គូ​ដណ្តឹង​រហូត​ដល់​​រួមរស់​ជាមួយ​គ្នា​បែប​ប្តី​ប្រពន្ធ​នោះ ឥឡូវ​ភាព​ផ្អែមល្ហែម​បាន​រលត់​ហើយ ។ ពួក​គេ​បែក​គ្នា​តែ​មុខ​ជំនួញ​នៅ​បន្ត​ជាមួយ​គ្នា ។ នាង​ធី​ណា​តា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​យេ​ៗ​ដែល​មាន​ក្តី​សុខ​កន្លង​មក​ជាមួយ​គូ​ដណ្តឹង​រហូត​ដល់​​រួមរស់​ជាមួយ​គ្នា​បែប​ប្តី​ប្រពន្ធ​នោះ ឥឡូវ​ភាព​ផ្អែមល្ហែម​បាន​រលត់​ហើយ ។ ពួក​គេ​បែក​គ្នា​តែ​មុខ​ជំនួញ​នៅ​បន្ត​ជាមួយ​គ្នា ។ នាង​ធី​ណា​តា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា បី​ខែ​មក​ហើយ​ដែល​ពួក​នាង​ចែកផ្លូវ​គ្នា ។

ការ​បែកបាក់​គ្នា​នោះ ធី ណា​តា និយាយ​ថា​«​ប្រឹងរក​ដំណោះស្រាយ​ដែរ តែ​មិន​អាច​ភ្ជាប់​វិញ​បាន ។ យើង​គ្មាន​សល់​អ្វី​ក្រៅពី​មុខរបរ​រក​ស៊ីដែល​យើង​បាន​សហការ​បើក​រួម​គ្នា​តាំង​ពី​ពេញចិត្ត​គ្នា​មក​នោះ​ទេ​។ គ្មាន​សល់​ពាក្យ​ថា​វិល​រក​ស្នេហ៍​ដូច​ពី​មុន​ក្រៅ​ពីមុខ​ជំនួញ​រាល់ថ្ងៃ​នាំ​ចូល​ផលិតផល​ផ្តាច់មុខ​មក​ពី​ប្រទេស​អូស្ត្រាលី​ទេ ។ នាង​ខ្ញុំ​នាំ​ចូល​ជា​ប្រភេទ​គ្រឿងសំអាង គាត់​ជា​ប្រភេទ​អាហារ​បំប៉ន » ។

ធី ណា​តា ចង់​សម្រាក​ឱ្យ​ឆ្ងាយ​ពី​ពេលវេលា​ក្រៀមក្រោះ​នេះ ។ អំឡុង​ខែធ្នូ​នាង​ត្រូវ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​៦​រយៈពេល​៣​ខែ ហើយ​ប្រហែលជា​បន្ត​នៅ​ទីនោះ​៦​ខែ​ទៀត ។ មូលហេតុ​គឺ​ទៅ​លម្ហែកាយ​បំភ្លេច​ស្នេហ៍​ភ្លើងចំបើង​មួយ​នេះ​ដែល​នាង​ផ្តើម​ឡើង​រហូត​ដល់​រួមរស់​បែប​ជា​ប្តី​ប្រពន្ធ ក្រោម​ដំបូល​តែ​មួយ ។ ស្នេហ៍​មួយ​នេះ​មុន​នឹង​ភ្ជាប់ពាក្យ​គឺ​ស្រឡាញ់​គ្នា​រយៈពេល​ខ្លី​ដែរ ។

ពេល​ទៅ​ប្រទេស​អូស្ត្រាលី​នោះ​ធី ណា​តា​និយាយ​ថា​«​ប្រសិនបើ​ចៃដន្យ​ជួប​ជាមួយ​បុរស​ណា​ល្អ​គាត់​សុំ​នាង​ខ្ញុំ​ស្អំ​បេះដូង នាង​ខ្ញុំ​នឹង​ពិចារណា​ឱ្យ​ច្បាស់ ហើយ​ប្រហែលជា​ត្រូវរ៉ូវ​គ្នា​អាច​នឹង​រស់នៅ​ទីនោះ​តែ​ម្តង​យោង​ទៅ​លើ​ហេតុផល​ថា អូស្ត្រាលី​ជា​ប្រទេស​មួយ​ដែល​នាង​ខ្ញុំ​ស្រឡាញ់​ពេញចិត្ត​យូរ​មក​ហើយ ព្រោះ​នាង​ខ្ញុំ​ដើរ​បាន​បួនដប់​ប្រទេស​មាន​តែ​អូស្ត្រាលី​មួយ​នេះ​ទេ​ចូល​ចិត្ត​ជាងគេ​» ។

កញ្ញា​ធី ណា​តា ជា​តារាចម្រៀង​សិច​ស៊ីមួយ​ដួង ជា​ប្អូនជីដូនមួយ​របស់​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន ។ នាង​ធ្លាប់​សម្តែង​តាម​ទូរទស្សន៍​នា​ពេល​កន្លង​មក ហើយ​បាត់​មុខក្រោយ​ពេល​ភ្ជាប់ពាក្យ និង​បង្កើត​មុខរបរ​រក​ស៊ី​ជាមួយគ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ