ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ខ្មែរ ជួប​ជើង​ខ្លាំង​ថៃ ថ្ងៃ​សុក្រ​នេះ មួយ​ណា​សម្រេច​គោលដៅ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​កម្ពុជា​២​រូប​គឺ​ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​​សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​នៅ​ថ្ងៃ​សុក្រ​ទី​១០…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​កម្ពុជា​២​រូប​គឺ​ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ
និង​​សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​នៅ​ថ្ងៃ​សុក្រ​ទី​១០ វិច្ឆិកា លើ​សង្វៀន​ទូរទស្សន៍ MyTV ក្នុង
កម្មវិធី​Ganzberg Uber Fighters ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹង​រង់ចាំ​មើល ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​មួយ​ណា​សម្រេច​គោលដៅ ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ ។

កីឡាករ ហ៊ឹ​ម សេរី ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យ៉​ត​ផ្សា​ក់ ស៊ី​ត​ប៉ាន​សក្ដិ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ ហ៊ឹ​ម សេរី ធ្លាប់​ប្រកួត​៥៥​ដង ឈ្នះ​៤៧​ដង ចាញ់​៦​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ក្នុង​ពេល​កីឡាករ​ថៃ​ជា​ដៃគូ​ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៨​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៣​ដង ។ ដោយសារ​កីឡាករ​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​នោះ គេ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ ។

កីឡាករ សេក គឹ​ម​រួន ធ្លាប់​ប្រកួត​បាន​៥២​ដង ឈ្នះ​៤៥​ដង ចាញ់​៦​ដង ស្មើ​១​ដង
និង​​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៦​ដង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ម៉ួ​ត
ណ​យ ធី​ដេ​ត​ឡូ​ងើ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៨១​ដង ឈ្នះ​៦០​ដង ចាញ់​១៦​ដង ស្មើ​៥​ដង​និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។

បើ​មើល​លើ​ប្រវត្តិ​ប្រកួត សេក គឹ​ម​រួន ប្រហែល​ជា​ពិបាក​ទប់ទល់​កីឡាករ​ថៃ​បន្តិច​ហើយ ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​ភាគច្រើន​នៅ​តែ​មាន​ទំនុកចិត្ត​លើ​កីឡាករ​កម្ពុជា​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​សៀមរាប​រូប​នេះ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ​ ឡុ​ង វ៉ៃ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ វង្ស វិ​ឆ័​យ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១ និង​កីឡាករ ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ កីឡាករ វៀត ប៊ុ​ន​ឌឿ​ន មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ