ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ថែម​ប្រយោជន៍​ពន្ធ​ ដើម្បី​ផ្តល់​ការងារ​ដល់​មនុស្ស​ចាស់

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak បាន​បញ្ជា​ទៅ​ការិយាល័យ​គោលនយោបាយ​ហិរញ្ញវត្ថុ ឲ្យ​ពិចារណា​បន្ថែម​ប្រយោជន៍​ពន្ធ​ដើម្បី​ជួយ​ផ្តល់​ការងារ និង​អាជីវកម្ម​របស់​មនុស្ស​ចាស់​ក្នុង​ប្រទេស ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ…

ទីក្រុង​បាងកក ៖ លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak បាន​បញ្ជា​ទៅ​ការិយាល័យ​គោលនយោបាយ​ហិរញ្ញវត្ថុ ឲ្យ​ពិចារណា​បន្ថែម​ប្រយោជន៍​ពន្ធ​ដើម្បី​ជួយ​ផ្តល់​ការងារ និង​អាជីវកម្ម​របស់​មនុស្ស​ចាស់​ក្នុង​ប្រទេស ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Apisak Tentivorawong បាន​ថ្លែង​ថា ៖« ក្នុង​រយៈពេល​៤ ឬ​៥​ឆ្នាំ​ខាង​មុខ​​ទៀត ចំនួន​មនុស្ស​ចាស់​ក្នុង​ប្រទេស​ថៃ​នឹង​កើន​ដល់​កម្រិត​ខ្ពស់ ហើយ​វា​នឹង​ជា​បន្ទុក​មួយ​ដល់​ប្រទេស ។ ជា​លទ្ធផល លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ការិយាល័យ​គោល​នយោបាយ​ហិរញ្ញវត្ថុ​ពិចារណា​ចេញ​វិធានការ​បន្ថែម ដែល​អាច​ជួយ​ដល់​ការងារ​មនុស្ស​ចាស់ ឬ​អាជីវកម្ម​ពួក​គេ​ពេល​ចូល​និវត្តន៍ » ។

ក្រសួង​ហិរញ្ញវត្ថុ​កំពុង​ស្វែងរក​វិធី​ជួយ​ពលរដ្ឋ​ថៃ រក្សា​ស្តង់ដា​រស់នៅ​ខ្ពស់​បន្ទាប់​ពី​ចូល​និវត្តន៍ ខណៈ​ដាក់​កម្រិត​ថវិកា​សម្រាប់​សេវា​ថែទាំ​សុខភាព​មនុស្ស​ចាស់ ។

ក្នុង​ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​បង្កើត​មូលនិធិ​សន្សំ​ប្រាក់​ជាតិ ។ មូលនិធិ​បម្រុង​កាតព្វកិច្ច​ដែល​រង់ចាំ​ជា​យូរ​មក​ហើយ នឹង​កំណត់​ឱ្យ​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៨ ។
ច្បាប់​នេះ​តម្រូវ​ឲ្យ​ក្រុម​ហុ​៊​ន​ដែល​មាន​បុគ្គលិក​១០០​នាក់ ឬ​ច្រើន​ជាង​នេះ ផ្គូ​ផ្គង់​ការ​រួមចំណែក​របស់​បុគ្គលិក​ខ្លួន ក្នុង​រយៈពេល​៤​ឆ្នាំ​ដំបូង​បន្ទាប់​ពី​ការ​អនុម័ត ។

រដ្ឋាភិបាល​ព្យាករ​ថា មនុស្ស​មាន​អាយុ​៦០​ឆ្នាំ និង​លើស​ពី​នេះ នឹង​ស្មើ​១៦,៨%​នៃ​ចំនួន​ពលរដ្ឋ​សរុប​ក្នុង​ឆ្នាំ​២០២០ ច្រើន​ជាង​ឆ្នាំ​២០១៥ ស្មើ​តែ​១៣,៨% ។ គេ​ព្យាករ​ថា អត្រា​នេះ​នឹង​កើន​ដល់​២០%​ក្នុង​ឆ្នាំ​២០២៥ ។

ជាមួយ​គ្នា​នេះ ធនាគារ Bank of Agriculture and Agricultural Cooperatives នឹង​ផ្តល់​​កម្មវិធី​ហ្វឹកហាត់់​ជន​ក្រីក្រ​ក្នុង​ផ្នែក​កសិកម្ម ខណៈ​ធនាគារ Government Savings Bank មើលថែ​អ្នក​រស់នៅ​ក្នុង​ទីប្រជុំជន ។ កម្មវិធី​ទាំងនេះ​នឹង​ផ្តល់​ជំនាញ​សម្រាប់​វិស័យ​ឯកជន ។

លោក Apisak បន្ត​ថា ធនាគារ​ទាំង​ពីរ​នឹង​ផ្តល់​នូវ​ការ​សន្សំ និង​កម្ចី​សម្រាប់​ជន​ក្រីក្រ ដោយ​មាន​អត្រា​ការ​ប្រាក់​ពិសេស​ទៀត​ផង ។

រដ្ឋាភិបាល​បាន​ចាប់ផ្តើម​គម្រោង​សុខុមាលភាព​នៅ​ខែតុលា ដោយ​ផ្តល់​ប្រាក់​ជំនួយ​ដល់​ពលរដ្ឋ​១១,៧% ដែល​បាន​ចុះ​ឈ្មោះ​ជាមួយ​រដ្ឋ​ជា​អ្នករក​ប្រាក់​ចំណូល​ទាប ឬ​គ្មាន​ការ​ងារ​ធ្វើ ។

លោក Apisak បន្ថែម​ថា ក្រសួង​ហិរញ្ញវត្ថុ​គ្រោង​នឹង​ស្នើ​សុំ​ការ​អនុម័ត​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​បង្វែរ​ប្រាក់​ឧបត្ថម្ភ​មនុស្ស​ចាស់ ទៅ​ឱ្យ​មនុស្ស​ចាស់​ក្រីក្រ ។ ការ​បែងចែក​នឹង​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ទី​១ ធ្នូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ