ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​រាជធានី ចាប់ខ្លួន​លោក​ឧកញ៉ា ជួប ច័ន្ទ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ល្ងាច​ថ្ងៃ​ទី​០៩ វិច្ឆិកា​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​លោក​ឧកញ៉ា ជួប ច័ន្ទ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ នា​វេលា​ល្ងាច​ថ្ងៃ​ទី​០៩ វិច្ឆិកា​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​លោក​ឧកញ៉ា ជួប ច័ន្ទ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​ឧកញ៉ា ជួប ច័ន្ទ មាន​អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ​៥២ ផ្លូវ​លេខ​១២៣ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ត្រូវ​បាន​លោក គឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចុះ​ថ្ងៃ​ទី​០៨ វិច្ឆិកា ២១០៧ ពាក់ព័ន្ធ​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមហ៊ុន គឹ​ម ហាប់​ខូ​អិ​ល​ធី​ឌី ផ្ទះ​លេខ​៥៤ ផ្លូវ​លេខ​៣៨៨ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ម​ជ្ឈឹ​ម ដែល​ច្បាប់​កំណាត់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ និង​បាន​បង្ក​ឲ្យ​មាន​ព្យសនកម្ម​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អ្នក​ដទៃ​ជា​បុគ្គល​ឯកជន និង​ប៉ះ​បាល់​សណ្តាប់ធ្នាប់​សាធារណៈ​។

 

ដើម្បី​ចៀសវាង​ការ​រត់គេច​ខ្លួន​របស់​ជន​ត្រូវ​ចោទ និង​ធានា​ដល់​ការ​ស៊ើបសួរ​ឲ្យ​បាន​ពេញលេញ គប្បី​សម្រេច​ខាំ​ខ្លួន​ឈ្មោះ ជួប ច័ន្ទ មក​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បំភ្លឺ​ការ​ពិត​។ គួ​រំលឹក​ថា ដើមចម​បណ្តាល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក​ឧកញ៉ា ជួប ច័ន្ទ វិញ​នោះ កាលពី​ព្រលប់​ថ្ងៃ​ទី​១២ កញ្ញា ២០១៧ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ឧកញ៉ា ជួប ច័ន្ទ ដែល​គេ​ច្រើន​ស្គាល់​ថា ជា​ឧកញ៉ា​រកស៊ី​ទិញ​លក់​ដី ពាក់​ពន្ធ​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់​(​សែក​ស្អុយ​)១​លាន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​កូន​សេដ្ឋី​ម្នាក់​ទៀត​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវ​បាន​រង​នូវ​ពាក្យបណ្តឹង​របស់​លោក លីវ វុ​ទ្ធី តំណាង​ឲ្យ​ក្រុមហ៊ុន គឹ​ម កៅ ដែល​ជា​កូនប្រុស​លោក​ឧកញ៉ា គឹ​ម ហាប់ ថា​បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​។

ប្រភព​បន្ត​ថា ឧកញ៉ា ជួប ច័ន្ទ ជាប់​ពាក់​ពន្ធ​លុយកាក់​រកស៊ី​ជាមួយ​គ្នា នឹង​ក្រុមហ៊ុន​លោក​ឧកញ៉ា គឹ​ម កៅ លើ​ទឹកប្រាក់​ប្រមាណ​៣​លាន​កន្លះ​ដុល្លារ​អ​មេ​រិ​ក ប៉ុន្តែ​ក្រោយមក លោក​ឧ​ញ៉ា គឹ​ម កៅ បាន​ទារ​យក​ប្រាក់​បំណុល​នោះ​វិញ ទើប​លោក​ឧកញ៉ា ជួប ច័ន្ទ ចេញ​សែក​ឲ្យ​ទៅ​ឧកញ៉ា គឹ​ម កៅ ដែល​មាន​ទឹកប្រាក់​១​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​កំណត់​ឲ្យ​ម្ចាស់បំណុល ដើម្បី​យក​ទៅ​បើក​ពី​ធនាគារ​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ២១០៧ លុះ​ពេល​ភាគី​ឧកញ៉ា គឹ​ម កៅ យក​សែក​នោះ​ទៅ​បើក​លុយ ស្រាប់តែ​ធនាគារ​បញ្ជាក់​មក​វិញ​ថា មូល​ប្ប​ទា​នប​ត្រ​នេះ​គ្មាន​សាច់ប្រាក់​ទេ​។ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​លោក លីវ វុ​ទ្ធី តំណាង​ឲ្យ​លោក​ឧកញ៉ា គឹ​ម កៅ លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចេញ​លិខិត​មួយ​ឲ្យ​ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​ឧកញ៉ា គឹ​ម កៅ នោះ ខណៈ​ពេល​ឧកញ៉ា ជួប ច័ន្ទ ចូល​បំភ្លឺ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ទៅ​។

លុះដល់​ថ្ងៃ​ទី​១៣ កញ្ញា សមត្ថកិច្ច​បាន​បញ្ជូន​លោក​ឧកញ៉ា ជួប ច​ន្ទ័ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ដែល​សំណុំរឿង​នេះ បាន​ស្ថិត​នៅ​ដៃ​លោក ស៊ី​ន វី​រៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ធ្វើការ​សាកសួរ​។ ក្រោយ​ពី​សាកសួរ​តំណាង​អយ្យការ​បាន​សម្រេច​មិន​ធ្វើការ​ចោទប្រកាន់​ទេ និង​បាន​អនុញ្ញាត​ឲ្យ​លោក​ឧកញ៉ា ជួប ច័ន្ទ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​តម្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ