ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Fellaini បន្ទោស​ក្រុមហ៊ុន​ស្បែកជើង​ថា ស្បែកជើង​ពាក់​មិនកើត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ Marouane Fellaini បាន​ប្តឹង​ក្រុមហ៊ុន​ផលិត​ស្បែកជើង New Balance…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ Marouane Fellaini បាន​ប្តឹង​ក្រុមហ៊ុន​ផលិត​ស្បែកជើង New Balance ទាមទារ​ប្រាក់​ជិត​៣​លាន​ដុល្លារ ដោយ​ពឹងផ្អែក​លើ​ហេតុផល​ថា ស្បែកជើង​នោះ​ធ្វើ​ឲ្យ​ខ្លួន​លេង​ធ្លាក់​ជើង ។

Marouane បាន​ស្តីបន្ទោស​ទៅ​លើ​ស្បែកជើង​ដែល​ខ្លួន​ពាក់​ថា ធ្វើ​ឲ្យ​ខ្លួន​លេង​មិន​បាន​ល្អ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ រូបគេ​ត្រូវ​បាន​ក្រុមហ៊ុន New Balance ឧបត្ថម្ភ​ទាំង​ស្បែកជើង និង​ឯកសណ្ឋាន​កីឡា​។ តែ​រូបគេ​បាន​ប្តឹង​ក្រុមហ៊ុន​នេះ​ទាមទារ​ប្រាក់​ជិត​៣​លាន​ដុល្លារ ដោយ​បន្ទោស​ថា ស្បែកជើង​នេះ​គ្មាន​គុណភាព ។

រូបគេ​បាន​រអ៊ូ​ថា ពេល​ពាក់​ស្បែកជើង​នេះ​ម្តង​ៗ ធ្វើ​ឲ្យ​រូបគេ​បាត់បង់​ទំនុកចិត្ត និង​ធ្វើ​ឲ្យ​លេង​មិន​បាន​ល្អ ។ ចំណែក​ឯខាង​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា កីឡាករ​នេះ​តែងតែ​សរសើរ​រាល់ពេល​ខាង​ក្រុមហ៊ុន​សួរនាំ​ពី​គុណភាព​ស្បែកជើង​របស់​ខ្លួន ។ តែ​ស្រាប់តែ​ពេល​នេះ ទៅ​ជា​ប្តឹង​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ