ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បឺស​ធ្លាក់​ជ្រោះ​ស្លា.ប់​យ៉ាងតិច​22​នាក់ និង​ជាង​៥០​នាក់​ទៀត

6 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២២​នាក់​ស្លាប់ ហើយ​៥១​នាក់​ទៀត​រង​របួស​កាលពី​យប់​ថ្ងៃ​ទី​៨ វិច្ឆិកា ខណៈ​រថយន្ត​បឺស​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ក្រឡាប់​ធ្លាក់​ក្នុង​ជ្រោះ​មួយ​នៅ​ស្រុក ATTOCK ខេត្ត PUNDJAB…

ប្រទេស​ប៉ា​គី​ស្ថាន ៖ ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២២​នាក់​ស្លាប់ ហើយ​៥១​នាក់​ទៀត​រង​របួស​កាលពី​យប់​ថ្ងៃ​ទី​៨ វិច្ឆិកា ខណៈ​រថយន្ត​បឺស​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ក្រឡាប់​ធ្លាក់​ក្នុង​ជ្រោះ​មួយ​នៅ​ស្រុក ATTOCK ខេត្ត PUNDJAB ភាគ​ខាងកើត​ប៉ា​គី​ស្ថាន​។

គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​២២​ម៉ោង​ក្នុងស្រុក​ក្នុង​តំបន់ DHOK PATHAN ។

មនុស្ស​យ៉ាងតិច​១៨​នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​៤​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ព្រោះ​របួសធ្ងន់​ពេក ។ អ្នក​ទទួលខុសត្រូវ​មន្ទីរពេទ្យ​ម្នាក់​និយាយ​ថា តុល្យការ​ជន​រង​គ្រោះ​ស្លាប់​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ដោយ​អ្នក​របួស​៧​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប ។ រថយន្ត​បឺស​នេះ​ដឹក​អ្នកដំណើរ​ដល់​ទៅ​៨២​នាក់ ដែល​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​សាសនា​មួយ​ឯ​ទីក្រុង​ឡា​ហ័​រ ទីប្រជុំជន​ខេត្ត ។

អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ម្នាក់​ថ្លែង​ថា អ្នកបើកបរ​រថយន្ត​នេះ​មានបទពិសោធន៍​មិន​គ្រប់គ្រាន់ ហើយ​បាត់បង់​ការ​គ្រប់គ្រង​រថយន្ត​ត្រង់​ផ្លូវ​កោង រួម​តូច​មួយ​ពេល​រថយន្ត​កំពុង​តែ​លឿន ។

យោង​តាម​បណ្តា​ទិន្នន័យ​ផ្លូវការ​ផ្តល់​ដោយ​ការិយាល័យ​ស្ថិតិ​ប៉ា​គី​ស្ថាន​ថា ក្នុង​១​ឆ្នាំ​ៗ​ក្នុង​ប្រទេស​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​ជា​៩.០០០​លើក ចាប់តាំងពី​ឆ្នាំ​២០១១​មក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​គិត​ជា​មធ្យម​ជាង​៤.៥០០​នាក់​ក្នុង​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ