ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ធាត់​បង្ហាញ​សញ្ញា​គ្រោះថ្នាក់

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​រក​ឃើញ​ថា​ ​កុមារ​តូច​ៗ​ដែល​ធាត់​ខ្លាំង​អាច​បង្ហាញ​សញ្ញា​នៃ​ការ​ខូចខាត​បេះដូង​មុន​ពេល​ពួក​គេ​មាន​អាយុ​១​ខួប ។ អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ការ​ស្គែ​ន​បេះដូង​របស់​កុមារ​ធាត់​ជាង​៤០០​នាក់ បាន​រក​ឃើញ​ភាព​ខុស​គ្នា​យ៉ាង​ច្បាស់លាស់​នៃ​រចនាសម្ព័ន្ធ​បេះដូង​របស់​ពួក​គេ ។ កុមារ​ដែល​មាន​ស​ន្ទ​ស្សន៍​ទម្ងន់​ខ្លួន​ខ្ពស់​ជាង​៣០​មាន​សាច់ដុំ​បេះដូង​៣០%​ក្រាស់​ជាង​ទារក​ធម្មតា ។ ការ​ស្គែ​ន​ជាក់លាក់​បាន​បង្ហាញ​ពី​ការ​រីក​ធំ និង​ការ​ឡើង​ក្រាស់​នៅ​ក្នុង​ថត​បេះដូង​ខាង​ឆ្វេង…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​រក​ឃើញ​ថា​ ​កុមារ​តូច​ៗ​ដែល​ធាត់​ខ្លាំង​អាច​បង្ហាញ​សញ្ញា​នៃ​ការ​ខូចខាត​បេះដូង​មុន​ពេល​ពួក​គេ​មាន​អាយុ​១​ខួប ។

អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ការ​ស្គែ​ន​បេះដូង​របស់​កុមារ​ធាត់​ជាង​៤០០​នាក់ បាន​រក​ឃើញ​ភាព​ខុស​គ្នា​យ៉ាង​ច្បាស់លាស់​នៃ​រចនាសម្ព័ន្ធ​បេះដូង​របស់​ពួក​គេ ។

កុមារ​ដែល​មាន​ស​ន្ទ​ស្សន៍​ទម្ងន់​ខ្លួន​ខ្ពស់​ជាង​៣០​មាន​សាច់ដុំ​បេះដូង​៣០%​ក្រាស់​ជាង​ទារក​ធម្មតា ។

ការ​ស្គែ​ន​ជាក់លាក់​បាន​បង្ហាញ​ពី​ការ​រីក​ធំ និង​ការ​ឡើង​ក្រាស់​នៅ​ក្នុង​ថត​បេះដូង​ខាង​ឆ្វេង ដែល​ជា​ថត​សំខាន់​នៅ​ក្នុង​បេះដូង​ក្នុង​ការ​ប្រ​បាច់​ឈាម ។

ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ទិន្នន័យ​នេះ​គួរតែ​ជា​ការ​ព្រួយបារម្ភ​ចំពោះ​អ្នកជំនាញ​សុខភាព​សាធារណៈ​ពីព្រោះ​វា​បង្ហាញ​ថា​ភាពធាត់​នៅ​វ័យក្មេង​អាច​មាន​ផល​ប៉ះពាល់​យូរអង្វែង​ដល់​រចនាសម្ព័ន្ធ​បេះដូង និង​ការ​លូតលាស់​របស់​កុមារ ។

សាច់ដុំ​បេះដូង​រីក​ធំ ឬ​ក្រាស់​ខុសធម្មតា​គឺជា​សញ្ញា​ចង្អុលបង្ហាញ​ដំបូង​សម្រាប់​ជំងឺ​បេះដូង ហើយ​ការ​ខូចខាត​បេះដូង​នៅ​វ័យក្មេង​អាច​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ក្រោយ រួម​ទាំង​ជំងឺខ្សោយបេះដូង​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ