ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៣​ឆ្នាំ​នេះ​ធំ​និង​ពិសេស​ជាង​ពេល​មុន​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សន្និបាត​បញ្ញវន្ត​ពិភពលោក លើក​ទី​៣ ​ដែល​នឹង​ប្រារ​ព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៧-១៨ វិច្ឆិកា​ឆ្នាំ​នេះ មាន​លក្ខណៈ​ធំ និង​ពិសេស​ជាង​ឆ្នាំ​មុន​ៗ ហើយ​ប្រធានបទ​ដែល​គ្រោង​​លើកយក​មក​ជជែក​ពិភាក្សា ​គឺ​មានលក្ខណៈ​ទូលំទូលាយ…

រាជធានី​ភ្នំពេញ​៖ សន្និបាត​បញ្ញវន្ត​ពិភពលោក លើក​ទី​៣ ​ដែល​នឹង​ប្រារ​ព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៧-១៨ វិច្ឆិកា​ឆ្នាំ​នេះ មាន​លក្ខណៈ​ធំ និង​ពិសេស​ជាង​ឆ្នាំ​មុន​ៗ ហើយ​ប្រធានបទ​ដែល​គ្រោង​​លើកយក​មក​ជជែក​ពិភាក្សា ​គឺ​មានលក្ខណៈ​ទូលំទូលាយ ដែល​អាច​ឱ្យ​អ្នក​ចូល​រួម​​ទទួល​បាន​ប្រយោជន៍ ​និង​ចំណេះ​ល្អ​ៗ​ពី​វាគ្មិន​ផង​ដែរ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ម៉ៅ ស្រេង នាយក IDP Education ប្រចាំ​ប្រទេស​កម្ពុជា​។

លោក ម៉ៅ​ស្រេង មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ៧ វិច្ឆិកា នៅ​សណ្ឋាគារ​សុខា​ភ្នំ​ព​ញថា​៖ «​សន្និបាត​បញ្ញវន្ត​ពិភពលោក​នៅ​ឆ្នាំ​២០១៧​នេះ​ ការ​រៀបចំ​មាន​​រយៈពេល​ពីរ​ថ្ងៃ ដោយនៅ​ក្នុង​នោះ​រួម​មានការ​តាំងពិព័រណ៍​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ហើយ​ពិសេស​ជាង​នេះ​ប្រធានបទ ដែល​យើង​ជ្រើសរើស​យក​មក​ជជែក​គ្នា​មាន​លក្ខណៈ​ល្អ និង​ទូលំទូលាយ​ទាំង​ក្នុង ​និង​ក្រៅប្រទេស ហើយ​យើង​សង្ឃឹមថា នឹង​មាន​អ្នក​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន​ៗ»​។

លោក​បន្ត​ថា​៖ « សន្និបាត​បញ្ញវន្ត​ពិភពលោក ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នកចូលរួម​ និង​បញ្ញវន្ត ។ ដូចនេះ​ខ្ញុំ​យល់​ថា​ ចំណេះ​ដែល​ទទួល​បាន​ពី​ការ​ចូលរួម​នៅ​ក្នុង​សន្និបាត​បញ្ញ​វន្ត​ពិភពលោក​នេះ វា​ពិបាក​នឹង​ទទួល​បាន​ពីសា​លា ព្រោះ​អ្នក​ដែល​ចូលរួម​សុទ្ធតែ​អ្នក​មាន​បទពិសោធន៍​ច្រើន មាន​ជំនាញ និង​អ្នកខ្លះ​ជា​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ជួ​រាជរដ្ឋា​ភិបាល ដែល​​ផ្តល់​ឱកាស​ពិសេស​ស​ដល់​អ្នកចូលរួម​ ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​នេះ​»​។

លោក​បន្ត​ថា ​តំណាង​ក្រុមហ៊ុន​ឧបត្ថម្ភ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​បណ្តា​ក្រុម​ហ៊ុន​​សម្រេចចិត្ត​គាំទ្រ​ដល់​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៣​ឆ្នាំ​នេះ ​ដោយសារ​តែ សន្និ​​បាត​នេះ​ប្រមូលផ្តុំ​ទៅ​ដោយ​បញ្ញវន្ត​ដែល​បាន​រៀន​ចប់​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា មក​ជជែក ឬ​ចែករំលែក​នូវ​បទ​ពិសោធន៍ ក៏​ដូច​ជា​ចំណេះដឹង​ដែល​ធ្លាប់​ឆ្លងកាត់​។​លើស​ពី​នេះ​​សន្និបាត​បញ្ញវន្ត​នេះ​មាន​លក្ខណៈ​ល្អ​ជាង​កម្មវិធី​ផ្សេង​ៗ ព្រោះ​កម្មវិធី​នេះ​មិន​ត្រឹមតែ​ប្រមូលផ្តុំ​អ្នក​មក​ពី​វិស័យ​អប់រំ​នោះ​ទេ ថែម​ទាំង​ប្រមូលផ្តុំ​បញ្ញវន្ត​មក​ពី​វិស័យ​ផ្សេង​មក​ជួបជុំ​គ្នា​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា​សន្និបាត​មានការ​រៀបចំ​ជា​អង្គ​វេទិកា​ជជែក​ពិភាក្សា ព្រម​ជាមួយនឹង​សំណួរចម្លើយ​លើ​ប្រធានបទ​នានា​ដែល​ផ្តោត​ជា​សំខាន់​លើ​បញ្ហា​​ដែល​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​។ ប្រធានបទ​នេះ​នឹង​គ្របដណ្តប់​លើ​បញ្ហា​ពាក់​ព័ន្ធ​​លើ​គ្រប់​វិស័យ​ជាមួយ​អ្នកតំណាង ដែល​ចូលរួម​ក្នុង​ការ​ពិភាក្សា​នេះ​។

ប្រធានបទ​សំខាន់​ៗ​គឺ​មាន​ដូច​ជា ៖ The Future of Agribusiness, Business Communications in the Digital Age, Domestic v International Business: Profits and Pitfalls, Attraction and Retention: Is there more to life than money​?​, Innovation-Driven Leadership, Cambodia’s Rising Stars, Trendsetters: The Race for Emerging Consumer Markets, Why is CSR good for business​?​, Rise of Creative Industries, Rise of Intra-Regional Travel, Cambodia Property: Boom or Bust​?​, and Labour Mobility: Blessing or Curse​?​។

គួរ​រំលឹក​ថា​សន្និបាត​បញ្ញវន្ត​ពិភពលោក​ឆ្នាំ​នេះ​មានការ​ចូលរួម​ពី​វាគ្មិន​កិត្តិយស​ដូច​ជា​ឯកឧត្ដម ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ