ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​ជាង​៤៩​ម៉ឺន​តោន​រយៈពេល​១០​ខែ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ កម្ពុជា​សម្រាប់​រយៈពេល ១០ ខែ​ឆ្នាំ​២០១៧​នេះ​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​បាន​ចំនួន​ជាង​៤៩​ម៉ឺន​តោន កើនឡើង​ប្រមាណ​១៦% បើ​ធៀប​នឹង​រយៈ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ សម្រាប់​ការ​បំពេញបែបបទ​នៃ​ការ​នាំ​ចេញ​អង្ករ​ចេញផ្សាយ​ថ្មី​ៗ​នេះ​។​ ​របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា…

​រាជធានី​ភ្នំពេញ​៖ កម្ពុជា​សម្រាប់​រយៈពេល ១០ ខែ​ឆ្នាំ​២០១៧​នេះ​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​បាន​ចំនួន​ជាង​៤៩​ម៉ឺន​តោន កើនឡើង​ប្រមាណ​១៦% បើ​ធៀប​នឹង​រយៈ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ សម្រាប់​ការ​បំពេញបែបបទ​នៃ​ការ​នាំ​ចេញ​អង្ករ​ចេញផ្សាយ​ថ្មី​ៗ​នេះ​។​

​របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា ​ប្រទេស​ចិន​ឈរ​នៅ​លេខ​រៀង​ទី​១ ជា​ប្រទេស​ដែល​កម្ពុជា​​នាំ​ចេញ​អង្ករ​ច្រើន​ជាងគេ ដែល​មាន​ចំនួន​១៤​ម៉ឺន​តោន ក្នុង​ចំណោម​ប្រទេស​៦០​ដែល​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​លក់​។ ប្រទេស​បន្ទាប់​គឺ​ប្រទេស​បារាំង មាន​ចំនួន​ជាង​៦​ម៉ឺន​តោន និង​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប៉ូ​ឡូញ​។​

​សូម​ជម្រាប​ថា កាល​ឆ្នាំ​២០១៦​កន្លង​ទៅ​កម្ពុជា បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន​ជាង​៥៤​ម៉ឺន​តោន​៕