ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ សុ​វ​ណ្ណា​រ៉ា ៖ ប៉ះ​មី​យ៉ា​ន់​ម៉ា​ល្ងាច​នេះ​ម្ចាស់ផ្ទះ​កម្ពុជា​ក៏​ទាមទារ​យកជ័យ​ជម្នះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ប្រាក់ សុ​វ​ណ្ណា​រ៉ា គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ថា សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន​ម៉ា…

រាជធានី​ភ្នំពេញ ៖ លោក​ប្រាក់ សុ​វ​ណ្ណា​រ៉ា គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ថា សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន​ម៉ា នៅ​ល្ងាច​​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក៏​គិត​រឿង​លទ្ធផល​ដែរ​ ទោះបី​ប្រកួត​ក្នុង​លក្ខណៈ​មិត្តភាព​កម្ដៅ​សាច់ដុំ​ក្ដី ។

លោក​ប្រាក់ សុ​វ​ណ្ណា​រ៉ា បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការ​​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី​៩ វិច្ឆិកា ។ នេះ​ជា​ការ​ប្រកួត​មួយ​ដែល​កីឡាករ​ទាំងអស់​ត្រូវ​បញ្ចេញ​​សមត្ថភាព​ឱ្យ​អស់ ​ដើម្បី​ទទួល​ក្រុម​ជម្រើសជាតិហ្ស​ក​ដា​នី ​ដែល​ជា​ការ​ប្រកួត​ផ្លូវការ ។ ចំពោះ​លទ្ធផល​វិញ​លោក​ក៏​ត្រូវ​គិត​ផង​ដែរ​ ទោះបី​មីយ៉ា​ន់​ម៉ា និង​កម្ពុជា យក​ការ​ប្រកួត​នេះ​ជា​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ត្រៀម​ប្រកួត​AFC Asian Cup​ដូច​គ្នា​ដោយ​ក្រុម​កម្ពុជា​ត្រូវ​ទទួល​ក្រុម​ហ្ស​ក​ដា​នី​ បន្ទាប់​ពី​ការ​ប្រកួត​នេះ​ទៅ​។

លោក​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ ក្រុម​ទាំង​ពីរ​មិនសូវ​ចាប់អារម្មណ៍​ពី​រឿង​លទ្ធផល​ប៉ុន្មាន​ទេ ។ ប៉ុន្តែ​លោក​គិត​ថា ​ជា​ការ​ប្រកួត​មួយ​ដ៏​ល្អ ព្រោះ​យើង​មាន​ឱកាស ស្វែងរក​បទ​ពិសោធន៍ ក៏​ដូច​ជា​បាន​កម្ដៅ​សាច់ដុំ​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហ្ស​ក​ដា​នី ជើង​ទី​២​ ក្នុង​វគ្គ​ជម្រុះ AFC Asian Cup ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​លើ​​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​ថ្ងៃ​ទី​១៤ វិច្ឆិកា ខាង​មុខ​នេះ ។ លោក​ថា ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ជា​ច្រើន​ដង​រួច​មក​ហើយ​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ ប៉ុន្តែ​កម្ពុជា​ធ្លាប់​យកឈ្​នះ​មី​យ៉ា​ន​ម៉ា​តែ​ម្ដង​គត់​ដោយ​លទ្ធផល​៣-១ កាលពី​ឆ្នាំ​១៩៩៧ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ ចំណែក​ការ​ប្រកួត​លើក​នេះ​លោក​មិន​សង្ឃឹម​ឈ្នះ​ប៉ុន្មាន​ទេ ប៉ុន្តែ​ក្រុម​របស់​លោក​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ ។

លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា បញ្ជាក់​ថា លោកនឹង​ដាក់​កីឡាករ​ចំនួន​២​រូប​ដែល​បាន​ដក​ចេញ​ពី​ក្រុម​ជម្រើសជាតិ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ គឺ​កីឡាករ​ហួយ ផ​ល្លី​ន និង​កីឡាករ​ច្រឹង ពលរដ្ឋ និង​កីឡាករ​ដែល​មិន​ជាប់​ជម្រើសជាតិ​ចំនួន​៧​រូប​ឱ្យ​ចូល​លេង គឹ​កីឡាករ​សា​រ៉េ​ត គ្រី​យ៉ា មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ ស្វាយ​រៀង កីឡាករ អ៊ុ​ក សុធី មក​ពី​ក្លិប​ភ្នំពេញ​ក្រោ​ន កីឡាករ តាំង សុ​ភ័ក្ដ្រ មក​ពី​ក្លិប​Tiger កីឡាករ កែវ សុខ​ង៉​ន មក​ពី​ក្លិប​ភ្នំពេញ​ក្រោ​ន កីឡាករ រឹង ប៊ុ​ន​ហៀ​ង មក​ពី​ក្លិប​ក្រសួងការពារជាតិ កីឡាករ ស៊ិ​ន កក្កដា មក​ពី​ក្លិប​ភ្នំពេញ​ក្រោ​ន និង​កីឡាករ គួ​ច សុ​កុ​ម្ភះ មក​ពី​ក្លិប​ភ្នំពេញ​ក្រោ​ន ។ ក្រៅពី​នោះ​លោក​ក៏​នឹង​ដាក់​បញ្ចូល​កីឡាករ​ក្មេង​ៗ​ជា​ច្រើន​រូប​ឱ្យ​ចូល​លេង​ផង​ដែរ​។

ចំណែក​លោក Gerd Zeise គ្រូ​ជម្រើសជាតិមី​យ៉ា​ន់​ម៉ា​បាន​ថ្លែង​ថា បើ​ទោះជា​ស្ថានភាព​ពេល​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មានការ​រីក​ចម្រើន​ច្រើន​ក៏​ពិតមែន ម្យ៉ាងវិញទៀត​ទោះ​បី​ការ​ប្រកួត​លើក​នេះ​ជា​លក្ខណៈ​មិត្តភាព​ក៏​ដោយ ក៏​ក្រុម​របស់​លោក​មក​កម្ពុជា​ពេល​នេះ​គឺ​ដើម្បី​ឈ្នះ​តែ​ប៉ុណ្ណោះ ។ យ៉ាងណា​ក៏​ដោយ​គ្រូបង្វឹក​ជនជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ​និយាយ​​ថា វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ក្នុង​ការ​យកឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ។ ប៉ុន្តែ​វា​ជា​រឿង​ល្អ​បំផុត​សម្រាប់​ក្រុម​ទាំង​ពីរ​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជា​ផ្លូវការ​មក​ដល់ ព្រោះ​​ក្រុម​របស់​លោក​ក៏​ត្រូវ​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ឥណ្ឌា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ