ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ប្រឆាំង​ការ​ក្លែងបន្លំ​របស់​សហភាព​អឺរ៉ុ​បស្រាវជ្រាវ​ផលិតផល ១ នៅកម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រុមការងារ​បេសកកម្ម​នៃ​ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​របស់​សហ​ភាព​​អឺ​រ៉ុ​ប បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេល​០៩​ថ្ងៃ ដើម្បី​រក​ភាព​មិន​​ប្រក្រតី​ប្រភព​ដើម​នៃ​ផលិតផល​ឧបករណ៍​លើកដាក់​ទំនិញ​ប្រើ​ដោយ​ដៃ (Hand Pallet Trucks) ដែល​ផលិត​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ ក្រុមការងារ​បេសកកម្ម​នៃ​ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​របស់​សហ​ភាព​​អឺ​រ៉ុ​ប បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេល​០៩​ថ្ងៃ ដើម្បី​រក​ភាព​មិន​​ប្រក្រតី​ប្រភព​ដើម​នៃ​ផលិតផល​ឧបករណ៍​លើកដាក់​ទំនិញ​ប្រើ​ដោយ​ដៃ (Hand Pallet Trucks) ដែល​ផលិត​នៅ​កម្ពុជា នាំ​ចេញ​ទៅ​ទីផ្សារ​សហគម​ន៍​អឺ​រ៉ុ​ប​។​

​ដំណើរ​ទស្សន​កិច្ច​នេះ ចាប់ពី​ថ្ងៃ​០៧-១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​ ក្នុង​គោលបំណង ៖

ទី​១-​ រក​ឲ្យ​ឃើញ​ភាព​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​នៃ​ប្រភព​ដើម​ផលិតផល​ឧបករណ៍​លើក​ដាក់​​ទំនិញ​ប្រើ​ដោយ​ដៃ (Hand Pallet Trucks) ផលិត​នៅ​កម្ពុជា ​ដែល​ទទួល​បាន​ភាព​អនុគ្រោះ ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដោយ​ប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​​ប្រភព​ដើម​ទំនិញ​ទំរង់​អេ (GSP Certificates of Preferential Origin FORM A) ចាប់ពី​ខែតុលា ឆ្នាំ​២០១៤ ដល់​ខែកញ្ញា ឆ្នាំ​២០១៧​។

ទី​២-​ បង្កើត​ឲ្យ​មាន​ប្រភព​ដើម​ពិតប្រាកដ​ពាក់ព័ន្ធ​ទៅ​នឹង​ផលិតផល Hand Pallet Trucks

​ទី​៣- ​ប្រមូល​រាល់​ឯកសារយោង​ទាំងអស់​ដែល​បញ្ជាក់​នូវ​ប្រភព​ដើម​ជាក់ស្តែង​នៃ​ផលិត​ផល Hand Pallet Trucks ចេញពី​ទិន្នន័យ​របស់​គយ ឯកសារ ឬ​របាយការណ៍​ពី​អាជ្ញាធរ និង​​ក្រុមហ៊ុន​ពាក់ព័ន្ធ​។​

​លោក សំ សិរី​រតន៍ ​អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុង​ឱកាស​ជួប​ពិភាក្សា​ការ​ងារ​​ជាមួយ​លោកស្រី Ana Maria S. Solano ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​ស៊ើបអង្កេត​មក​ពី​ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​របស់​សហភាព​អឺ​រ៉ុ​ប នៅ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា បានសម្តែង​ការ​គាំទ្រ​ចំពោះ​បេសកកម្ម​របស់​ក្រុមការងារ ក្នុង​ការ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​នូវ​ភាព​មិន​ប្រក្រតី ដែល​ជាប់​សង្ស័យ​លើ​ប្រភព​ដើម​ទំនិញ​ឧបករណ៍​លើកដាក់​ទំនិញ​​ដោយ​ដៃ (Hand Pallet Trucks) ដែល​នាំ​ចេញពី​កម្ពុជា និង​សកម្មភាព​គេចពន្ធ​នានា របស់​បណ្តា​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​របស់​សហភាព​អឺរ៉ុ​ប ក្នុង​ន័យ​ធានា​ឲ្យ​បាន​នូវ​ភាព​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​។​

​លោក​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ដែល​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​យ៉ាង​សកម្ម និង​ឥត​​លាក់លៀម ក្នុង​ការ​បំពេញ​កិច្ច​សហប្រតិបត្តិការ​រដ្ឋបាល​តាម​ការ​ចាំបាច់​ជាមួយ​ក្រុម​ការ​ងារ​បេសកកម្ម​នៃ​ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​របស់​សហភាព​អឺរ៉ុ​ប​នេះ​ផង​ដែរ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ស៊ើបអង្កេត​ប្រឆាំង​ការ​គេចពន្ធ​លើ​មុខទំនិញ Hand Pallet Trucks៕