ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សម្បត្ដិ ( កម្ម​សិទ្ធ​សមរម្យ )

13 ឆ្នាំ មុន

បទ​ពាក្យ ប្រាំបី (​សូត្រ​បែប ប្រជាប្រិយ ចំអក ចង.កំហឹង​)

១-​ ​ស្លាបព្រា​ចោះ​ចង បន្ដោង​ពាក់​ក​ ​ ​ ​អង្រឹង​បាវ​ល្អ ខ្សែ​ព្រ័​ទ្ធ​វេញ​ថ្មី
បង្គី​ល្អះ​ល្អង ក្រង​ពី​ឬ​ស្សី​ ​ ​ ​ ​ដងរ៉ែក​គ្មាន​បី ឬ​ស្សី​សិត​សម ។

បទ​ពាក្យ ប្រាំបី (​សូត្រ​បែប ប្រជាប្រិយ ចំអក ចងកំហឹង​)

១-​    ​ស្លាបព្រា​ចោះ​ចង បន្ដោង​ពាក់​ក​    ​    ​    ​អង្រឹង​បាវ​ល្អ ខ្សែ​ព្រ័​ទ្ធ​វេញ​ថ្មី
        បង្គី​ល្អះ​ល្អង ក្រង​ពី​ឬ​ស្សី​    ​    ​    ​    ​ដងរ៉ែក​គ្មាន​បី ឬ​ស្សី​សិត​សម ។
២-​    ​ចប​មុខ​សរ​ស្ងាច ដង​ដើមដៃ​ខ្លា​    ​    ​    ​ខាត់​យ៉ាង​សង្ហារ ត្បូង​មាន​ចង្កំ
        ចាន​កំសៀវ​មួយ កា​ម៉ែ​ល​មួយ​ផ្សំ​    ​    ​    ​នេះ​ហៅ​ថា​ហំ សម​អ្នកមាន​ទ្រព្យ ។
៣-​    ​អាវ​ខ្មៅ​មាន​មួយ ឡេវ​ច្រើន​ជាង​ហារ​    ​    ​    ​ដេរ​ភ្ជាប់​ត​គ្នា សម​ភ្នែក​គួរ​គាប់
        ខោ​រិ​ត​កៅស៊ូរ ខ្សែរ​ចង​ផ្សំ​ជាប់​    ​    ​            ​ស្បែកជើង​ទ្រនាប់ កាត់​ពី​កង់​ឡាន ។
៤-​    ​ក្រ​ម៉ា​កញ្ចាស់ បំណះ​ជាង​រយ​    ​    ​    ​        ថង់​ខ្សាច់​ថែម​មួយ មួក​ស្លឹក​ហំ​ហាន
       ចង្កៀង​ខ្លាញ់ត្រី គ្មាន​អ្វី​ប្រៀប​បាន​    ​    ​    ​នេះ​ហៅ​ថា​មាន ដល់​មហា​សម្បត្ដិ ។
៥-​    ​ទ្រព្យ​ទាំង​អស់នេះ ថ្លៃ​ជាង​ជីវិត​    ​    ​    ​ត្រូវ​នៅ​ជាប់​និត្យ ពុំ​អាច​បាត់​ស្ងាត់
        ឃ្លាត​គ្នា​ពេល​ណា ពេល​នោះ​ម្ចាស់​ខ្ចាត់​    ​    ​អង្គការ​ស្វែង​ស្វាត់ រក​ដាក់​ម្ចាស់​ថ្មី ។
៦-​    ​មនុស្ស​ស្លាប់​ងាប់​ចុះ របស់​នៅ​មាំ​    ​    ​    ​មិត្ដ​បង​យើង​នាំ មិនបាច់​និយាយ
        ចែក​អោយ​យើង​ប្រើ មិត្ដ​តា​មិត្ដ​យាយ​    ​    ​មិត្ដ​ម៉ែមីង​ក្ដី កុំ​គិត​តវ៉ា  ។
៧-​    ​ស្លាបព្រា​អង្រឹង ចប​និង​បង្គី​    ​    ​    ​ម្ដេច​គេ​គិត​គ្នេរ ថ្លៃ​ជាង​សង្ខារ
        ថោក​អី​ថោក​ម្លេះ ជីវិត​ប្រជា​    ​    ​    ​នេះ​ឬ​អង្គការ ហៅ​មហាលោតផ្លោះ ។

    ​    ​    ​    ​    ​    ​    ​          សិរី​សោភ័ណ ០២ តុលា ២០០៨
    ​    ​    ​    ​    ​    ​    ​          ម៉ោង ០៣:០៥ ល្ងាច     
    ​    ​    ​    ​    ​    ​    ​          ឃុ​ត ណា​រិ​ន​កាន់​បូ