រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក


១-​មនុស្ស​យន្ត​យក្ស
មនុស្ស​យន្ត​យក្ស «Eagle Prime MK3» របស់​ក្រុមហ៊ុន​មួយ​ពី​អា​មេ​រិ​កបាន​ទទួល​ការ​កែ​លំអ​ដោយនៅ​ដៃ​ម្ខាង​មាន​កាំភលើង និង​ម្ខាង​ទៀត​មាន​ក្រចក​មុត​ស្រួច បន្លាស់​ទី​ដោយ​កង់​។

២-​ធ្លាក់​យន្តហោះ​ចម្បាំង​នៅ​អេ​ស្ប៉ា​ញ
យន្តហោះ​ប្រដេញ​មួយ​គ្រឿង​របស់​កងទ័ព​អេ​ស្ប៉ា​ញ​ជួបនឹង​ឧប្បត្តិហេតុ​ដោយ​ធ្លាក់​ក្រោយ​​​ពី​ចូលរួម​បង្ហាញ​សក្ដានុពល​យោធា​នៅ​ក្រុង​ម៉ា​ឌ្រី​ដ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ កាល​ពី​ពេល ថ្មី​ៗ កន្លង​ទៅ ។

៣-​សង្គ្រាម​នៅ​ក្រុង​ម៉ា​រាវី​បាន​បញ្ចប់
ការ​ចូល​កាន់កាប់​ក្រុង​ម៉ា​រាវី​របស់​ហ្វ៊ី​លី​ពី​ន​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​រដ្ឋ​អ៊ីស្លា​ម ឬ IS ត្រូវ​បាន​បញ្ចប់ ក្រោយ​ពី​ប្រយុទ្ធ​អស់​រយៈពេល​ជាង​៣​ខែ​កន្លង​មក ។

៤-​ហ្វ៊ី​លី​ពី​ន​ខឹង​ពួក​អឺរ៉ុប​ដែល​ព្យាយាម​ដេញ​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ម៉ា​និល​ចេញពី UN
ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន បាន​បញ្ជាក់​ថា​ខ្លួន​អាច​បណ្ដេញ​ទូត​ជា​សមាជិក​អឺរ៉ុប​ចេញ​ទៅ​ក្រៅប្រទេស ដោយ​អះអាង​ថា​ប្រទេស​ទាំងនោះ​ព្យាយាម​ដេញ​មន្ត្រី​ហ្វ៊ី​លី​ពី​ន​ចេញពី UN។

៥-​យន្តហោះ​ទ័ព​បារាំង​ធ្លាក់​ក្នុង​សមុទ្រ
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​៤​នាក់ និង​៦​នាក់​ទៀត​រង​របួស​ដែល​មាន​យន្តហោះ​មួយ​គ្រឿង​បាន​ធ្លាក់​ក្នុង​សមុទ្រ​នៅ​ក្បែរ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ ក្រុង​អា​ប៊ិ​ត​ហ្សា​ន​ប្រទេស​កូដ​ឌី​វ័​រ ។

៦-​ជិត​៧០​នាក់​ស្លាប់​ក្នុង​គ្រោះ​ទឹកជំនន់​នៅ​វៀតណាម
មាន​មនុស្ស​យ៉ាងតិច​៦៨​នាក់​បាន​ស្លាប់​ក្នុង​ឧប្បត្តិហេ​តុ​ទឹកជំនន់​មួយ​នៅ​វៀតណាម ។

៧-​ដំរីព្រៃ​ចុះប្រេង​ជាន់​ជន​រ៉ូ​ហ៊ី​ង​យ៉ា​ដែល​ភៀសខ្លួន
ដំរី​ចុះប្រេង​បាន​ជាន់​ជន​រ៉ូ​ហ៊ី​ង​យ៉ា​ដែល​ដេក​លក់​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ធ្វើ​ឲ្យ​កុមារ​៣​នាក់​និង​ស្ត្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៨-​ក្មេង​អាយុ​៣​ឆ្នាំ​ជិះ​ពស់ថ្លាន់
ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​ជិះ​ពស់ថ្លាន់​លេង​នៅ​ក្នុង​ទឹក ខណៈ​ពេល​ប្រទេស​វៀតណាម​កំពុង​ជន់​លិច ។

៩-​ខ្លា​ញី​អាយុ​២​ឆ្នាំ​ខាំ​មនុស្ស​៤​នាក់​ស្លាប់
ខ្លា​ញី​អាយុ​២​ឆ្នាំ​មួយ​ក្បាល​បាន​ខាំ​មនុស្ស ស្លាប់​៤​នាក់ នៅ​ក្នុង​រដ្ឋ​មហា​រ៉ា​ស ភាគ​កណ្ដាល ប្រទេស​ឥណ្ឌា ហើយ​អាជ្ញាធរ​បាន​សម្លាប់​វា​ជា​ការ​សងសឹក ។

១០-​ត្រូវ​ឆ្នោត​មហាសាល
បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ត្រូវ​រង្វាន់​ឆ្នោត​ប្រហែល​២៤​លាន​ដុល្លារ ប៉ុន្តែ ឆ្នោត​មាន​អាយុ​កាល​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ផុតកំណត់​ព្រោះ​សាមីខ្លួន​មិន​ចាប់អារម្មណ៍ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ