ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្វី​អាច​រារាំង​យើង​ទេ ទោះអូន​នឹង​បង​ខុស​គ្នា​យ៉ាងណា

6 ឆ្នាំ មុន

វេ​ប​សាយ « Independent » បាន​ផ្សាយ​ពី​សេចក្តី​ស្រឡាញ់​របស់​លោក Nathan Hrdlicka អាយុ​៣៤​ឆ្នាំ អ្នកក្រុង​សាន​តា​ហ្វេ រដ្ឋ​ញូ​វ​មិ​ក​ស៊ិ​ក…

វេ​ប​សាយ « Independent » បាន​ផ្សាយ​ពី​សេចក្តី​ស្រឡាញ់​របស់​លោក Nathan Hrdlicka អាយុ​៣៤​ឆ្នាំ អ្នកក្រុង​សាន​តា​ហ្វេ រដ្ឋ​ញូ​វ​មិ​ក​ស៊ិ​ក សហរដ្ឋអាមេរិក ជា​ជន​ពិការ​ពី​​កំណើត ប្រភេទ «D» និង​គូស្នេហ៍​ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ។

លោក ​Hrdlicka ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​២៥​នាក់​នៅ​លើ​ពិភពលោក ដែល​ចាប់​កំណើត​មក​ជាមួយ​អាការ​ពិការ ។ ទោះបីជា​ជួប​បញ្ហា​ក្នុង​ការ​ដើរ​ក៏​ដោយ ប៉ុន្តែ​មិនមែន​ជា​​ឧបសគ្គ​នៃ​ស្នេហា​ក្នុង​ជីវិត​របស់​គេ​ទេ ។ រឿងរ៉ាវ​នៃ​ក្តី​ស្រឡាញ់​បាន​កើតឡើង​នៅ​ពេល​​បុរស​អាយុ​៣៤​ឆ្នាំ​រូប​នោះ​បាន​ជួប​នាង Chelsee Stuart អាយុ​១៩​ឆ្នាំ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ។ ទោះបីជា​Hrdlicka ពិការ និង​ទាប​តឿ​ក៏​ដោយ ប៉ុន្តែ​បញ្ហា​នេះ​មិន​ប៉ះពាល់​ទេ ព្រោះ​នារី​ជា​គូស្នេហ៍​មិន​ប្រកាន់​។ លោក Hrdlicka មាន​កម្ពស់​១,៣៧​ម៉ែត្រ ។

ពី​ដំបូង​នៅ​ពេល​នាង​Chelsee Stuart បានឃើញ​Hrdlicka​ក៏​ចាប់ផ្តើម​គិត​ថា​ កម្ពស់​អាច​ជា​បញ្ហា ប៉ុន្តែ​ក្នុង​ពេល​សេពគប់​គ្នា​បែរជា​គ្មាន​បញ្ហា អ្វី​ៗ​គ្រប់យ៉ាង​ដំណើរការ​ដូច​មនុស្ស​ទូទៅ​។ ពួក​គេ​បាន​សម្រេច​រួមរស់​នឹង​គ្នា ។

នារី​ដែល​មាន​រូបរាង​ស្រស់​ស្អាត​នោះ​និយាយ​ថា គូស្នេហ៍​របស់​នាង​ប្រតិបត្តិ អ្វី​ៗ​បានជា​ច្រើន​យ៉ាង ។ នាង​បាន​យល់​លើ​ការ​ឈឺចាប់​របស់​គូស្នេហ៍ ប៉ុន្តែ​ក្តី​ស្រឡាញ់​ធ្វើ​ឱ្យ​គោល​គំនិត​ប្តូរ​ទៅ​រក​ទិស​ដៅ​ដ៏​ល្អ​ប្រសើរ​មួយ ។

ចំណែក​ខាង​ប្រុស​និយាយ​ថា «​គូស្នេហ៍​របស់ខ្ញុំ​បាន​ផ្តល់​ជា​កម្លាំងចិត្ត​ដូច​ជា​មិត្ត​ម្នាក់ វា​ជា​អ្វី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ នៅ​ពេល​ដែល​ខ្ញុំ​ឈឺ​នាង​បាន​ប្រតិបត្តិ អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ខ្ញុំ​ជា​សះស្បើយ និង​ល្អ​ប្រសើរ​ឡើង​ជាង​មុន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ