ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង កងទ័ពជើងគោក…

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិ​ភាគ​ទី​៥ សមាជិក គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​សមាគម អតីត​យុទ្ធ​ជន​កម្ពុជា អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង លោក​ប៊ុត គឹ​ម​ស៊ា​ន អភិបាលរង​ខេត្តបាត់ដំបង ស្នងការ​រង​នគរបាល​ខេត្ត អភិបាលស្រុក​សំឡូត លោក​មេឃុំ​មាន​ជ័យ សប្បុរសជន អាជ្ញាធរ​ដែនដី សរុប​ចំនួន ៥០​នាក់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ​០៤​ខ្នង​ធ្វើ​អំពី​ឈើ​រៀប​ឥ​ដ្ធ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត​ដែល ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា តាម​រយៈ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង ផ្តល់​ជូន​ដល់​អតីត​យុទ្ធ​ជន និង​គ្មាន​ទីជំរក​សមរម្យ ។


ក្នុង​ឱកាស​នេះ​ដែរ​ក៏​បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង ជូន​ដល់​សប្បុរសជន​ដែល​បាន​ជួយ​ផ្តល់​ដី​ទំហំ​២០​ម៉ែត្រ​បូក​៣០​ម៉ែត្រ ផ្ទះ​មួយ​ខ្នង ជូន​ដល់​សប្បុរសជន​ចំនួន​០៣​នាក់​ដែល​បាន​ជួយ​ឧបត្ថម្ភ ក្នុង​ការ​សាងសង់​ផ្ទះ​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច បាន​បញ្ជាក់​ថា នេះ​ជា​ផ្ទះ​លើក​ទី​៤៨​ខ្នង ដែល​បាន​សាងសង់​ជូន​អតីត​យុ​ទ្ឋ​ជន​ពិការ​ជួប​ការ​លំបាក និង​កំពុង​សាង់សង់​ចំនួន​១០​ខ្នង​បន្ត​ទៀត​ស្ថិត​នៅ​ស្រុក​មោង​ឬ​ស្សី និង​ស្រុក​កំ​រៀង ដែល​ក្រុមការងារ​បាន​ចុះ​ជួប​ដោយ​ផ្ទាល់​ដើម្បី​ជួយ​បំពេញ​ការ​ខ្វះខាត និង​ត្រៀម​ជួយ​ចំនួន​៥០០​គ្រួសារ​ជួប​ការ​លំបាក​បន្ថែម​ទៀត​តាម​ការ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គ​លេខា​សមាគម​អ​តី​តះ​យុ​ទ្ឋ​ជន​កម្ពុជា និង​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ។


លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ទៀត​ថា នេះ​ជា​ការ​ញុះញង់​តាម​បែប​ថ្មី​ដោយ​យក​សិ​ទ្ឋ​ប្រជាពលរដ្ឋ​ធ្វើ​ជា​ខែល​ក្នុង​ន័យ​បង្កប់​ធ្វើ​បដិវត្តន៍​ពណ៌ តាម​ប្រទេស​មួយ​ចំនួន​កំពុង​ឈ្លោះ​បាញ់​គ្នា​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​នៅឡើយ និង​បំផុស​កងកម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បែរ​កាណុង​កាំភ្លើង​ប្រឆាំង​និង​រាជរដ្ឋាភិបាល​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ