ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើន​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ជាង​2​ឆ្នាំ​មកនេះ

6 ឆ្នាំ មុន

ទីក្រុង​រី​យ៉ា​ដ ៖ កាលពី​ថ្ងៃ​ចន្ទ តម្លៃ​ប្រេង​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ខណៈ​រាជបុត្រ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចេញ​វិធានការ​ដោះ​ស្រាយ​​បញ្ហា​អំពើ​ពុក​រលួយ ។ តម្លៃ​ប្រេង​បាន​កើន​ដល់​កម្រិត​ខ្ពស់​តាំងពី​ខែកក្កដា ឆ្នាំ​២០១៥​មក​ម្ល៉េះ ខណៈ​វិធានការ​របស់​​រាជបុត្រ…

ទីក្រុង​រី​យ៉ា​ដ ៖ កាលពី​ថ្ងៃ​ចន្ទ តម្លៃ​ប្រេង​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ខណៈ​រាជបុត្រ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចេញ​វិធានការ​ដោះ​ស្រាយ​​បញ្ហា​អំពើ​ពុក​រលួយ ។

តម្លៃ​ប្រេង​បាន​កើន​ដល់​កម្រិត​ខ្ពស់​តាំងពី​ខែកក្កដា ឆ្នាំ​២០១៥​មក​ម្ល៉េះ ខណៈ​វិធានការ​របស់​​រាជបុត្រ Mohammed bin Salman បង្ក​ឲ្យ​មានការ​ចាប់ខ្លួន​គ្រួសារ​រាជវង្ស រដ្ឋមន្ត្រី វិនិយោគិន និង​មហាសេដ្ឋី​ធំ​ៗ​ដូច​ជា រាជបុត្រ Alwaleed bin Talal ។ ព័ត៌មាន​នេះ​បង្ក​ការ​ព្រួយបារម្ភ​ថា ថវិកា​មក​ពី​មជ្ឈិម​បូព៌​៌ា​អាច​នឹង​ដក​ពី​ទីផ្សារ​ហិរញ្ញវត្ថុ ។

តម្លៃ​ប្រេង​របស់ Brent បាន​កើនឡើង​ជិត​១% មក​ស្មើ​៦២,៤៩​ដុល្លារ​ក្នុង​១​ធុង ខណៈ​តម្លៃ​ប្រេង​អា​មេ​រិ​ក​កើនឡើង​០,៥% មក​ស្មើ​៥៥,៩១​ដុល្លារ​ក្នុង​១​ធុង ។

រាជបុត្រ Alwaleed គឺជា​ព្រះ​អនុជ​របស់​ព្រះរាជា និង​ជា​ម្ចាស់​ក្រុមហ៊ុន Kingdom Holding បាន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា CitiGroup និង Twitter ជាដើម ។
ឧត្តមមន្ត្រី​៣​រូប​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋមន្ត្រី​៤​រូប និង​អតីតរដ្ឋមន្ត្រី​១០​រូប គឺ​ត្រូវ​បាន​ជាប់​ឃុំ ។

លោក Jason Tuvey សេដ្ឋវិទូ​ក្នុង Capital Economics និយាយ​ថា ៖« ការ​ប្រមូល​អំណាច​​ដោយ​រាជបុត្រ Mohammed bin Salman ធ្វើ​ឲ្យ​រាជាណាចក្រ​ងាក​ចេញពី​ការ​បង្កើត​គោលនយោបាយ​ជា​ឯកច្ឆន្ទ ។ ហានិភ័យ​ធំ​ជាងគេ គឺ​ការ​ប្រឆាំង​រាជបុត្រ​ដោយ​អ្នកមាន​អំណាច​ទាំងនេះ និង​បង្ក​ការ​លំបាក​ដល់​ប្រទេស​ទាំងមូល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ