ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​អ្នកមាន​បុណ្យ Barca ចេញ​ច្បាំង​ដើម្បី​យក Antoine Griezmann ពី Atletico Madrid

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport English បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona មាន​ចំណាប់អារម្មណ៍​ចង់​ដណ្តើម​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Antoine Griezmann ពី​ក្លឹ​ប…

តាម​ប្រភព​ព័ត៌មាន Sport English បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona មាន​ចំណាប់អារម្មណ៍​ចង់​ដណ្តើម​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Antoine Griezmann ពី​ក្លឹ​ប Atletico Madrid​។

តម្លៃ​ខ្លួន​ទិញ​ផ្តាច់​កុងត្រា​របស់​កីឡាករ​ម្នាក់​នេះ​មាន​តម្លៃ​១១៥​លាន​ដុល្លារ​ដែល​ក្លឹ​ប Barcelona គិត​ថា ជា​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន​មក​ឲ្យ​ចូល​ក្លឹ​ប​របស់​ខ្លួន ។ នៅ​កាលពី​ដើមរដូវ​កាល​តម្លៃ​ខ្លួន​របស់ Antoine មាន​តម្លៃ​ថ្លៃ​ជាង​ពីរ​ដង​ធៀប​នឹង​ពេល​នេះ ។ Barcelona ធ្លាប់​គិត​ថា​យក Antoine មក​ជំនួស​កន្លែង Neymar ម្តង​ដែរ ក្រោយ​ពេល Neymar ហោះ​ទៅ​ទ្រនំ​ថ្មី​ដែល​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់កប់ពពក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Antoine មិនសូវ​ជា​លេង​បាន​ល្អ​ទេ​ចាប់​តែ​ពី​ដើមរដូវ​កាល​មក ព្រោះ​អី​គេ​រកបាន​តែ​៣​គ្រាប់​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ប្រ​កូត​ក្របខ័ណ្ឌ La Liga និង Champions League ។ វា​ហាក់បីដូចជា Antoine កំពុង​គិត​ចង់ទៅ​ក្លឹ​ប​ដទៃ ។ Barcelona អាច​នឹង​សម្រេចចិត្ត​យក​រូបគេ​មក​ដាក់​ចូល​ប្រកួត​ជាមួយនឹង Messi, Suarez និង Ousmane Dembele ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ