នឹក​“​បទ​ពាក្យ​៧”



– នឹក​ហើយ​នឹក​ទៀត​ពេល​ឃ្លាតឆ្ងាយ នឹក​ស្រុក​នឹក​ម្ដាយ​ក្រុម​គ្រួសារ
នឹក​ផ្លូវ​ធ្លាប់​ដើរទៅ​សាលា នឹក​ស្រែ​ចំការ​ច្បារ​ដំណាំ ។
– នឹក​ហត្ថា​ម៉ែ​សែន​កក់ក្ដៅ នឹក​ដល់​ញា​​តិ​ផៅ​ជា​ប្រចាំ
នឹក​ប្រហុក​កប់​ម៉ែ​ចិ​ញ្ជ្រាំ នឹក​ដល់​ស្វាយត្រាំ​ឆ្ងាញ់​ពិសារ ។
– នឹក​ម្អម​តាម​ស្រែ​ដុះ​ហែរ​ហូរ នឹក​ផ្សិតកញ្ជូ​កញ្ជាក់ស្លា
នឹក​កញ្ជ​ល់​ភ្នំ​ស្លាបច្រវា នឹក​ផ្អក​ត្រី​ប្រា​និង​បាយក្ដាំង ។
– នឹក​ដល់​ខួរ​ក្ដាម​ញ៉ាម​ជាប់មាត់ នឹក​ត្រី​អ​ព្ជា​ត់​ម្ជូរ​ក្រសាំង
នឹក​ក្ដឹប​អំពិល​និង​ត្រីអាំង នឹក​អណ្ដែងងាំង​និង​ស្វាយ​ខ្ចី ។
– នឹក​ត្រួយ​អន្លក់​និង​ទឹកគ្រឿង ផ្កាស្នោរ​ព​ណ៍​លឿង​បេះ​ថ្មី​ៗ
កំ​បោ្លក​កញ្ឆែត​ឆ្អែត​តិច​អី ពួយ​ម៉ា​សេរី​ឆី​តាម​ចិត្ដ ។
– នឹក​ប្រហុក​ឆៅ​ក្រោយ​ផ្ទះ​តា ផ្ទាប់​ផ្លែ​សេ​ដា​និង​ផ្លែ​ខ្វិត
នឹក​ទឺ​ក​ត្នោត​ផ្អែម​ត្រជាក់​ពិត នឹក​ពេល​មូល​មិត្ដ​តាក់តែង​កាព្យ ។
– នឹក​ព​ពាយ​ជ្រុង​ផ្អកត្រីប្រៃ នឹក​ប្រវាស់ដៃ​ដកសំណាប
នឹក​ពេល​ស្រូវ​ទុំ​ស្រែក​ដេញចាប នឹក​ជា​ដ៏​រាប​នឹក​“​ស្រែ​ខ្មុក​” ។

ដោយ ព្រុំ គឹ​ម ជឿន prumkimchoeun@gmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ