ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ហ៊ុន សែន​ ៖ «​បើ​មិន​រំលាយ ស៊ី​តែ ១ បើ​អត់​រំលាយ​សង ១០០»

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​បបួល​លោក សម ​រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ភ្នាល់​គ្នា​ថា…

​រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​បបួល​លោក សម ​រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ភ្នាល់​គ្នា​ថា ​តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​ឬ​យ៉ាងណា? បន្ទាប់​ពី​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ​បន្ត​ភូតភរ​នៅ​ក្រៅ​ប្រទេស​​ថា គណបក្សប្រឆាំង​នឹង​មិន​ត្រូវ​បាន​រំលាយ​នោះ​ទេ​។​

​សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា​៖ «​បើ​មិន​រំលាយ ស៊ី​តែ ១ បើ​អត់​រំលាយ​សង ១០០» ។ សម្តេច​​បាន​លើក​ឡើង​បែប​នេះ​នៅ​ឯ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កូន​ៗ​ ក្មួយ​កម្មករ កម្ម​​ការិ​នី​ជាង ១៤.០០០​នាក់ មក​ពី​រោងចក្រ​ចំនួន​២០ នៅ​តំបន់​ចំការ​ដូង​ ក្នុង​ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី ៨ វិច្ឆិកា​នេះ​។​

​សម្តេច​បាន​បញ្ជាក់​ថា ​ខណៈ​ដែល​សម្តេច​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ដែល​ជាប់​ជា​មេឃុំ​-​ចៅ​ស​ង្កាត់ ក៏​ដូច​ជា​អ្នកតំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជា​ជន​​កម្ពុជា​នោះ លោក សម រ​ង្ស៊ី ​ដែល​កំពុង​តែ​រស់នៅ​ក្រៅប្រទេស​គេចវេស​ពី​ទោស​ទណ្ឌ​​ជាប់​ពន្ធនាគារ​នោះ បែរជា​បន្ត​ឃោសនា​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ត្រូវ​រំលាយ​​ទេ ។​

​សម្តេច​បាន​បញ្ជាក់​៖ «​ស្គាល់​ ហ៊ុន សែន ស្ទើ​រភ្លើង គេ​សិក្សា​ផ្លូវច្បាប់​ច្បាស់​ណាស់ […] ហើយ​​ខ្លួន​មិន​ដាក់​មេធាវី​ទៀត អ​ញ្ចឹ​ង​គឺ​នីតិវិធី​នឹង​ធ្វើ​បាន​លឿន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ