ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone X ក្លាយទៅជា​ប្រភេទ iPhone ដែល​ផុយ​ជាងគេ ហើយ​ជួសជុល​អស់​ថ្លៃ​ជាងគេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ចុង​ក្រោយ​របស់ Apple ក្នុងឆ្នាំនេះ iPhone X បាន​ក្លាយទៅជា iPhone…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ចុង​ក្រោយ​របស់ Apple ក្នុងឆ្នាំនេះ iPhone X បាន​ក្លាយទៅជា iPhone ដែល​ងាយ​បែក​ជាងគេ ហើយ​ជួសជុល​ឡើង​វិញ​អស់​ថ្លៃ​ជាងគេ ។ នេះ​គឺ​យោង​ទៅ​តាម​ការ​សាកល្បង​ទម្លាក់​ដោយ​មនុស្ស​យន្ត​របស់ Square Trade ។

ក្រុមហ៊ុន​ធានា Square Trade បាន​ធ្វើការ​ទម្លាក់ iPhone X សាកល្បង​ដោយ​ប្រើប្រាស់​មនុស្ស​យន្ត ហើយ​បាន​ទាញ​សេចក្តីសន្និដ្ឋាន​ថា ៖ “​គ្រាន់តែ​ទម្លាក់​លើក​ទី​មួយ​សោះ iPhone X បែក​កញ្ចក់​អេ​ក្រង់​ទៅ​ហើយ ។ បញ្ជា​លើ​អេ​ក្រង់​ក៏​លែង​ទៅ ។ សំខាន់​គឺ Face ID ក៏​ប្រើ​លែង​កើត ។ អេ​ក្រង់​របស់​វា ដែល​ជា​អេ​ក្រង់ OLED ថ្មី មាន​តម្លៃ​ថ្លៃ​ក្នុង​ការ​ប្តូរ ។ វា​ក៏​មាន​ខ្សែ​រញ៉េរញ៉ៃ ឈី​ប​តូច​ៗ និង​ថ្ម​ពិបាក​ដោះ​ចេញ ដែល​ធ្វើ​ឲ្យ​តម្លៃ​ជួសជុល​របស់​វា​ក៏​មាន​តម្លៃ​ថ្លៃ​ទៅ​តាម​ហ្នឹង​ដែរ ។​”

តាម​តម្លៃ​ជួសជុល​អេ​ក្រង់ ដែល​ក្រុមហ៊ុន​ដាក់​ចេញ គឹ​មាន​តម្លៃ​ដល់​ទៅ​៥៤៩​ដុល្លារ ។ វា​ពិតជា​ថ្លៃ​ខ្លាំង​ណាស់ ។ វា​ពិតជា​ទូរស័ព្ទ​ទិញ​មក​ថ្លៃ​ហើយ ធ្វើ​ក៏​ថ្លៃ​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​របស់ iPhone X នៅ​អង់គ្លេស​គឺ ៩៩៩​ផោន ។ យោង​តាម Tech Insights បាន​ឲ្យ​ដឹង​ថា វា​ផលិត​ឡើង​អស់ប្រាក់​ត្រឹម​២៧១​ផោន តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ