ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់គុក​អស់​១៥​ថ្ងៃ ដោយសារ​តែ​ច្រឡំ

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃាត់ខ្លួន​នៅ​ស្ថានីយ​សន្តិសុខ នៅ​ព្រ​លាន​យន្តហោះ Kunming ដោយសារ​តែ​គេ​ឆែក​ឃើញ​មាន​អាវ​សុវត្ថិភាព​នៅ​ក្នុង​វ៉ា​លី​ស​។ នៅ​ពេល​សន្តិសុខ​សួរនាំ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ឃាត់ខ្លួន​នៅ​ស្ថានីយ​សន្តិសុខ នៅ​ព្រ​លាន​យន្តហោះ Kunming ដោយសារ​តែ​គេ​ឆែក​ឃើញ​មាន​អាវ​សុវត្ថិភាព​នៅ​ក្នុង​វ៉ា​លី​ស​។

នៅ​ពេល​សន្តិសុខ​សួរនាំ បុរស​ម្នាក់​នោះ​បាន​ឆ្លើយ​តប​មក​នូវ​ចម្លើយ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​។

គាត់​ស្មាន​តែ​វា​ជា​របស់ Free ដូច​កន្សែង​ជូត​មុខ និង​របស់​ផ្សេង​ទៀត​លើ​យន្តហោះ​ដែរ​។ ម្យ៉ាងវិញទៀត គាត់​គិត​ថា​គាត់​អាច​នឹង​ពាក់​វា​ម្តងទៀត នៅ​ពេល​ជិះ​យន្តហោះ​លើក​ក្រោយ​។

ពិតជា​គួរ​ឲ្យ​អាណិត​ណាស់ ចម្លើយ​របស់​បុរស​ម្នាក់​នោះ មិន​អាច​ជួយ​ឲ្យ​គាត់​រួច​ទោស​បាន​ឡើយ​។ គាត់​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ថ្ងៃ និង​បង់ប្រាក់​ផាកពិន័យ​១.០០០​យន់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​នេះ​មិនមែន​ជា​ករណី​កើតឡើង​លើក​ទី​មួយ​នោះ​ទេ​។ កាល​ពី​ឆ្នាំ​២០១៥ មាន​លោកយាយ​ម្នាក់​អាយុ​៦៤​ឆ្នាំ បាន​យក​អាវ​សុវត្ថិភាព​នេះ ពី​ជើង​ហោះ​ហើរ​នៅ​ហុងកុង​។ គាត់​គិត​ថា វា​ជា​វត្ថុ​អនុស្សាវរីយ៍​នៅ​ពេល​ធ្វើ​ដំណើរ​។ លោកយាយ​ត្រូវ​ឲ្យ​បង់ប្រាក់​ចំនួន​២.០០០​ដុល្លារ ក្រោយ​ពេល​ឡើង​តុលាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ