ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​លាន​នាក់​នឹង​ស្លា.ប់ បើអាមេ​រិ​ក​លុកលុយ​តាម​ជើង​គោក​ចូល​កូរ៉េ​

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ក្នុង​របាយការណ៍​មួយ​ផ្ញើ​ជូន​សេត​វិមាន មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បង្ហាញ​គម្រោង​មួយ​ដែល​គ្រោង​សម្រាប់​កម្ទេច​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​តាម​រយៈ​ការ​វាយលុក​ខាងជើង​គោក​ចូល​ប្រទេស​នេះ ដែល​បែប​នោះ​អាច​នឹង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​ពាន់​នាក់ ឬ​ច្រើន​លាន​នាក់​នៅ​ឧបទ្វីប​កូរ៉េ និង​បណ្តា​តំបន់​​ជិតខាង ។ ដូច​ការ​បញ្ជាក់​របស់​ឧត្តមនាវី MICHAEL…

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ក្នុង​របាយការណ៍​មួយ​ផ្ញើ​ជូន​សេត​វិមាន មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បង្ហាញ​គម្រោង​មួយ​ដែល​គ្រោង​សម្រាប់​កម្ទេច​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​តាម​រយៈ​ការ​វាយលុក​ខាងជើង​គោក​ចូល​ប្រទេស​នេះ ដែល​បែប​នោះ​អាច​នឹង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​ពាន់​នាក់ ឬ​ច្រើន​លាន​នាក់​នៅ​ឧបទ្វីប​កូរ៉េ និង​បណ្តា​តំបន់​​ជិតខាង ។

ដូច​ការ​បញ្ជាក់​របស់​ឧត្តមនាវី MICHAEL DUMONT នាយសេនាធិការរង​កងទ័ព​អា​មេ​រិ​ក មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​តាម​រក និង​កម្ទេច​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​នឹង​អាច​ធ្វើ​បាន​ល្អ​តាម​រយៈ​ការ​លុកលុយ​ខាងជើង​គោក​មួយ ។ នេះ​ជា​ការ​លាតត្រដាង​របស់​កាសែត TAMPA BAY TIMES ដែល​ដកស្រង់​ខ្លឹមសារ​នៃ​សារលិខិត​នេះ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ។

របាយការណ៍​នេះ​ត្រូវ​បាន​រៀបរៀង​តាម​សំណើ​របស់​សភា​អា​មេ​រិ​ក ពិសេស​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​លោក TED LIEU និង​លោក RUBEN GALLEGO ។

ក្នុង​សារលិខិត​មួយ​បណ្តា​សមាជិក​សភា​អា​មេ​រិ​ក​និយាយ​ថា យើង​ពុំ​បាន​ធ្វើការ​វិភាគ​ដោយ​លម្អិត​លើ​ការ​បាត់បង់​របស់​សហរដ្ឋ​អា​មេ​រិ​ក ឬ​របស់​បណ្តា​សម្ព័ន្ធមិត្ត និង​លើ​ជន​រង​គ្រោះ​ស៊ី​វិល ឬ​លើ​គម្រោង​នានា​ដែល​សំដៅ​គ្រប់គ្រង​សភាពការណ៍ ក្រោយ​ការ​វាយប្រហារ​ជាយថាហេតុ​មួយ ក្នុង​នោះ​រួម​មានការ​រស់រាន​នៃ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ផង ។

យោង​តាម​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា ចំនួន​មនុស្ស​ស្លាប់​ដោយ​ការ​ការ​លុកលុយ​ខាងជើង​គោក​មួយ​អាច​មាន​ដល់​ច្រើន​ពាន់​នាក់ ឬ​ច្រើន​លាន​នាក់ ។

ម្យ៉ាងទៀត តាម​របាយការណ៍​នេះ​ថា ក្នុង​ករណី​មាន​ជម្លោះ​អាជ្ញាធរ​កូរ៉េ​ខាងជើង​អាច​ប្រើ​អាវុធ​ជីវសាស្ត្រ ឬ​គីមី​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ