ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះខាត​សារធាតុចិញ្ចឹម​ចំនួន​5​នាំ​ឱ្យ​កើត​ជំងឺ​បាក់ទឹកចិត្ត

6 ឆ្នាំ មុន

ខណៈ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​ដឹង​អំពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ដល់​រាង​កាយ ប៉ុន្តែ​មាន​មនុស្ស​តិច​បំផុត​ដឹង​ពី​ការ​ទាក់ទង​យ៉ាង​ខ្លាំងក្លា​រវាង​អាហារូបត្ថម្ភ និង​ជំងឺ​បាក់ទឹកចិត្ត ។ យើង​សន្មត​ខុស​ថា​ជំងឺ​បាក់ទឹកចិត្ត​មាន​មូលហេតុ​ដោយសារ​ផ្លូវចិត្ត​តែ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក្តី ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​អាហារូបត្ថម្ភ​ពិតជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចាប់ផ្តើម​នៃ​ជំងឺ​បាក់ទឹកចិត្ត​រួម​ជាមួយនឹង​ភាព​ធ្ងន់​ដែល​វា​អាច​កើត​ឡើង ។ អ្នកជំនាញ​បាន​រក​ឃើញ​ថា​កង្វះ​អាហារូបត្ថម្ភ​ទាំង​៥​ប្រភេទ​នេះ​អាច​បណ្តាល​ឱ្យ​កើត​ជំងឺ​បាក់ទឹកចិត្ត…

ខណៈ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​ដឹង​អំពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ដល់​រាង​កាយ ប៉ុន្តែ​មាន​មនុស្ស​តិច​បំផុត​ដឹង​ពី​ការ​ទាក់ទង​យ៉ាង​ខ្លាំងក្លា​រវាង​អាហារូបត្ថម្ភ និង​ជំងឺ​បាក់ទឹកចិត្ត ។ យើង​សន្មត​ខុស​ថា​ជំងឺ​បាក់ទឹកចិត្ត​មាន​មូលហេតុ​ដោយសារ​ផ្លូវចិត្ត​តែ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា​ក្តី ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​អាហារូបត្ថម្ភ​ពិតជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចាប់ផ្តើម​នៃ​ជំងឺ​បាក់ទឹកចិត្ត​រួម​ជាមួយនឹង​ភាព​ធ្ងន់​ដែល​វា​អាច​កើត​ឡើង ។ អ្នកជំនាញ​បាន​រក​ឃើញ​ថា​កង្វះ​អាហារូបត្ថម្ភ​ទាំង​៥​ប្រភេទ​នេះ​អាច​បណ្តាល​ឱ្យ​កើត​ជំងឺ​បាក់ទឹកចិត្ត ។

១-​កង្វះ​ជាតិ​ដែក
ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ស្ត្រី​ងាយ​នឹង​មាន​ជំងឺ​បាក់ទឹកចិត្ត​ជាង​បុរស ។ នេះ​ដោយសារ​តែ​ជំងឺ​ស្លេកស្លាំង​ទូទៅ​កើតឡើង​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី​២៥​ដល់​៤៥​ឆ្នាំ ។ កង្វះ​ជាតិ​ដែក​ត្រូវ​បាន​គេ​ដឹង​ថា​បណ្តាល​ឱ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត និង​អស់​កម្លាំង ។

២-​ស័ង្កសី
ក្នុង​រយៈពេល​ប៉ុន្មាន​ទស​វត្ស​ចុង​ក្រោយ​នេះ ការ​សិក្សា​យ៉ាង​ហោច​ណាស់​៥​បាន​សន្និ​ដ្ឋាន​​ថា​ជាតិ​ស័ង្កសី​មាន​កម្រិត​ទាប​ចំពោះ​អ្នកជំងឺ​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត ។ វា​ត្រូវ​បាន​គេ​សង្កេត​បន្ថែម​ទៀត​ថា​ថ្នាំ​គ្រាប់​ស័ង្កសី​អាច​ធ្វើ​ឱ្យ​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​​នឹង​ជំងឺ​បាក់ទឹកចិត្ត​មាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ ។ ចំណុច​សំខាន់​មួយទៀត​គឺ​ជាតិ​ស័ង្កសី​ក៏​ការពារ​កោសិកា​ខួរក្បាល​ប្រឆាំង​នឹង​ការ​បំផ្លាញ ដោយ​រ៉ា​ឌី​កាល់​សេរី ។

៣-​អាស៊ីត​ហ្វូ​លិ​ក
វេជ្ជបណ្ឌិត​ជា​ច្រើន​បាន​សង្កេត​ឃើញ​ថា​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​មាន​កម្រិត​អាស៊ីតហ្វូលីក​២៥%​ទាប​ជាង​មនុស្ស​ដែល​មាន​សុខភាព​ល្អ ។ ប្រសិនបើ​អ្នក​លេបថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត និង​មាន​កង្វះ​ជាតិ​អាស៊ីត​ហ្វូ​លិ​ក អ្នក​ស្រាវជ្រាវ​និយាយ​ថា​អ្នកជំងឺ​នឹង​ទទួល​បាន​លទ្ធផល​មិនល្អ​ពី​ការ​ព្យាបាល​នេះ​។ ប៉ុន្តែ​ការ​ទទួលទាន​អាស៊ីត​ហ្វូ​លិ​ក​៥០០​មី​លី្ល​ក្រាម​ជាមួយនឹង​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត អ្នក​ស្រាវជ្រាវ​និយាយ​ថា​វា​នឹង​បង្កើន​ប្រសិទ្ធភាព​របស់​ថ្នាំ​នេះ ។

៤-​ប្រូ​តេ​អ៊ី​ន
ការ​ទទួលទាន​ប្រូ​តេ​អ៊ី​ន​គឺ​មិន​ត្រឹមតែ​មាន​សារសំខាន់​សម្រាប់​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដល់​មុខងារ​ខួរក្បាល​របស់​អ្នក និង​សុខភាព​ផ្លូវចិត្ត​ផង​ដែរ ។ ដោយសារ​តែ​សរសៃ​ប្រសាទ​ជា​ច្រើន​នៅ​ក្នុង​ខួរក្បាល​ត្រូវ​បាន​ផលិត​ចេញពី​អាស៊ីត​អា​មី​ណូ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រូ​តេ​អ៊ី​ន ។ ប្រសិនបើ​អ្នក​ទទួលទាន​របប​អាហារ​មិនល្អ ហើយ​មិន​ទទួល​បាន​ជាតិ​ប្រូ​តេ​អ៊ីន​គ្រប់គ្រាន់ នោះ​អ្នក​ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​បាក់ទឹក​ចិត្ត​ផង​ដែរ ។

៥-​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣
ខួរក្បាល​របស់​អ្នក​គឺជា​ផ្នែក​មួយ​នៃ​សរីរាង្គ​ដែល​មាន​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់ ។ ខួរក្បាល​ពណ៌​ប្រផេះ​មាន​អាស៊ីត​ខ្លាញ់​៥០% ។ ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​អាស៊ីត​ខ្លាញ់​​អូ​មេ​ហ្គា ៣ អាច​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត និង​ធ្វើ​ឲ្យ​អារម្មណ៍​របស់​មនុ​ស្សមានភាព​ប្រសើរឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ