ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ PSG កំពុង​ការពារ Neymar មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ដៃ Real Madrid ឬ?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Football Espana បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បារាំង​កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ Neymar សប្បាយចិត្ត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​ក្លឹ​ប​អធិរាជ​ស Real Madrid…

តាម​ប្រភព​ព័ត៌មាន Football Espana បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បារាំង​កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ Neymar សប្បាយចិត្ត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​ក្លឹ​ប​អធិរាជ​ស Real Madrid ។

តាម​កាសែត Mundo Deportivo សរសេរ​ថា PSG កំពុង​តែ​គ្រោង​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​តែ​អាច​ឲ្យ Neymar សប្បាយ​ចិត្តនឹង​អ្វី​ដែល​ខ្លួន​មាននៅ​ក្នុង​ក្លឹ​ប ហើយនឹង​មិន​អើពើ​លើ​ការ​ស្នើ​សុំ​ទិញ​ពី​ក្លឹ​ប​ដទៃ​ឡើយ ។

ទោះបី​ជានា​ពេល​ថ្មី​ៗ​នេះ Neymar និង​កីឡាករ​រួម​ក្រុម​ដទៃ​ទៀត កំពុង​មាន​ភាព​ល្អក់កករ​ជាមួយនឹង​គ្រូបង្វឹក Unai Emery ក៏​ដោយ ក៏​ក្លឹ​ប​នៅ​តែ​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ផ្គាប់ចិត្ត Neymar ដែល​ជា​កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់ ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៣ ក្លឹ​ប​អធិរាជ​ស​ខ្វះ​តែ​បន្តិច​នឹង​បាន Neymar ចូល​លេង​ក្នុង​ក្លឹ​ប​របស់​ខ្លួន​ហើយ ។ តែ Neymar ក៏​បាន​ក្លាយជា​កីឡាករ​ក្លឹ​ប​អ្នកមាន​បុណ្យ Barca ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ