ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC ត្រៀម​រៀបចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​ចំនួន​3​ពានរង្វាន់​នៅ​ចុងខែ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ត្រៀម​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​​ថ្នាក់​ជាតិ​ចំនួន​៣​ពានរង្វាន់​នៅ​ចុងខែ​វិច្ឆិក​ នេះ គឺ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ ក្រោម​១៦​ឆ្នាំ និង​ការ​ប្រកួត​បាល់ទាត់​នារី​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៧ ។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ត្រៀម​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​​ថ្នាក់​ជាតិ​ចំនួន​៣​ពានរង្វាន់​នៅ​ចុងខែ​វិច្ឆិក​ នេះ គឺ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ ក្រោម​១៦​ឆ្នាំ និង​ការ​ប្រកួត​បាល់ទាត់​នារី​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៧ ។

លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យ​ដឹង​ថា​គោល​បំណង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រៀបចំ​ឱ្យ​មានការ​ប្រកួត​បាល់ទាត់​ជ្រើស​រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ​-១៦​ឆ្នាំ និងបាល់​ទាត់​នារី​នេះ​ឡើង ដើម្បី​ឱ្យ​ស្រប​នឹង​កំណែ​ទម្រង់ និង​អភិវឌ្ឍ​កីឡាបាល់ទាត់ ឆ្ពោះទៅ​កាន់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

បើ​តាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​បាល់ទាត់​នារី​ដំណាក់កាល​ទី​១​នឹង​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៦​វិច្ឆិកា ដល់​ថ្ងៃ​ទី​៣១​ធ្នូ ឆ្នាំ​២០១៧​។​ដំណាក់កាល​ទី​២​ចាប់ពី​ថ្ងៃ​ទី​១២ មក​រា ដល់​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០១៨ ដែល​មាន​កីឡាករ​ចំនួន​១២​ចូលរួម​ប្រកួត​និង​ត្រូវ​បែងចែក​ជា​២​ពូ​ល ។

ពូ​ល​A​មាន​ខេត្តបាត់ដំបង សៀមរាប បន្ទាយ​មានជ័យ កំពង់ឆ្នាំង ព្រះ​វិហារ និង​ខេត្តកំពង់ចាម ។

ពូ​ល​B​មាន​ក្រុម​ខេត្តស្វាយរៀង ក្រចេះ កណ្ដាល កំពង់ស្ពឺ តាកែវ និង​ភ្នំពេញ​ក្រោ​ន ។

ចំណែក​ការ​ប្រកួត​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ និង​១៦​ឆ្នាំ​វិញ​មាន​កីឡាករ​១៦​ក្រុម​ដូច​គ្នា​ចូលរួម​ប្រកួត​និង​បែងចែក​ជា​៤​ពូ​ល​និង​២​ដំណាក់កាល​ដូច​បាល់ទាត់​នារី​អ៊ីចឹង​​ដែរ​។ ដំណាក់កាល​ទី​១​ប្រកួត​វគ្គ​វិល​ជុំ​តាម​ពូ​ល​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៦​វិច្ឆិកា​ដល់​ថ្ងៃ​ទី​៣១​ធ្នូ​ឆ្នាំ​២០១៧​រីឯ​ដំណាក់កាល​ទី​២​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​១៨​មិ​នា​ឆ្នាំ​២០១៨ ។

ចំពោះ​ក្រុម​ទាំង​១៦​ប្រកួត​ដណ្ដើម​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ និង​ក្រោម​១៦​ឆ្នាំ ពូ​លA ​មាន​ក្រុម​ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង​ត្បូងឃ្មុំ ។ ពូ​ល​B​មាន​ក្រុម​ខេត្ត​កំពត កែប ព្រះ​សីហ​នុ និង​កោះកុង ។ ពូ​ល​C មាន​ក្រុម​ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ និង​ក្រុម​សាលា​បាល់ទាត់​រាជធានី​ភ្នំពេញ និង​ពូ​ល​D​មាន​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ក្រសួង​ការពារជាតិ​ភ្នំពេញ​ក្រោ​ន និង​ក្រុម​បឹង​កេ​ត ។

លោក ម៉ៃ តុលា បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ប្រកួត​បាល់ទាត់​យុវជន​ទាំង​អាយុ​ក្រោម​​១៤​ឆ្នាំ និង​១៦​ឆ្នាំ​គឺ​តាម​បណ្ដា​ខេត្ត​នីមួយ​ៗ​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ម្ដងម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ