ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Trump ៖ កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​អា​មេ​រិ​ក និង​ជប៉ុន គឺ​អយុត្តិធម៌

6 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ក្នុង​ស្ថានទូត​អា​មេ​រិ​ក​នៅ​ប្រទេស​ជប៉ុន លោក​ប្រធានា​ធិបតី Donald Trump បាន​រិះគន់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ជប៉ុន ហើយ​សន្យា​ថា នឹង​ស្វែងរក​លំនឹង​ឡើង​វិញ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ…

ទីក្រុង​តូ​ក្យូ ៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ក្នុង​ស្ថានទូត​អា​មេ​រិ​ក​នៅ​ប្រទេស​ជប៉ុន លោក​ប្រធានា​ធិបតី Donald Trump បាន​រិះគន់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ជប៉ុន ហើយ​សន្យា​ថា នឹង​ស្វែងរក​លំនឹង​ឡើង​វិញ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។

លោក​និយាយ​ថា ៖« សហរដ្ឋអាមេរិក​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​ជាមួយ​ជប៉ុន អស់​រយៈពេល​៧០​ឆ្នាំ​មក​ហើយ​។ ពួក​យើង​ចង់បាន​ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​យុត្តិធម៌ និង​បើក​ទូលាយ ។ ប៉ុន្តែ​ពេល​នេះ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ពួក​យើង​ជាមួយ​ជប៉ុន គឺ​មិន​យុត្តិធម៌ មិន​បើក​ទូលាយ និង​មិន​សេរី​ឡើយ » ។

លោក​ត្រាំ បញ្ជាក់​ច្បាស់​ថា លោក​នឹង​លើក​ឡើង​ពី​បញ្ហា​ស្វែងរក​លំនឹង​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​អា​មេ​រិ​ក និង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង មក​ពិភាក្សា​គ្នា​ក្នុង​អំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​អាស៊ី ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ ។ ប៉ុន្តែ​អតីតមន្ត្រី​អា​មេ​រិ​ក និង​អ្នកជំនាញ​ក្នុង​តំបន់​ជា​ច្រើន​ព្រមាន​ថា ការ​លើក​ឡើង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នេះ អាច​នឹង​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​ដៃគូ​ផ្សេង​ៗ​ក្នុង​តំបន់ ខណៈ​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាងជើង​នា​ពេល​អនាគត អា​មេ​រិ​ក​អាច​នឹង​ពឹងផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​ទាំងនេះ ។

លោក​ត្រាំ បាន​បញ្ជាក់​ពីសារ​សំខាន់​នៃ​ការ​ចរចា​ឡើង​វិញ​លើ​លក្ខខណ្ឌ​ធ្វើ​ពាណិជ្ជកម្ម។ លោក​មាន​សុទិដ្ឋិនិយម​ថា ការ​ចរចា​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​មាន​លំនឹង​ផង​ដែរ។

បន្ទាប់​ពី​លោក​បាន​ចាក​ចេញពី​ប្រទេស​ជប៉ុន និង​ទៅ​កាន់​កូរ៉េ​ខាងត្បូង លោក​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​នឹង​ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​ដិត​ដល់ ។

លោក​ក៏​បាន​រិះគន់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង ហៅ​កាត់​​ថា KORUS ម្តង​ហើយ​ម្តងទៀត និង​គំរាម​ថា នឹង​ដក​អា​មេ​រិ​ក​ចេញពី​កិច្ចព្រមព្រៀង​នេះ​។ ទំនាក់ទំនង​រវាង​លោក​ត្រាំ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី Moon Jae-in របស់​កូរ៉េ​ខាងត្បូង ក៏​មិនល្អ​ដូច​គ្នា​ជាមួយ​លោក Abe ដែរ ព្រោះ​ការ​ខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​យុទ្ធសាស្ត្រ​បញ្ឈប់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ