ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ​ណៈ CNRP ប្រឈម​នឹង​ការ​រំលាយ​ឆាប់​ៗ ស្រាប់តែ​លោក ប៉ុ​ល ហំ សម្រេចចិត្ត​ចូល​រួម​​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុ​ល ហំ នៅ​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា​នេះ​ បាន​ចូលរួម​ជាមួយ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​សម្រាប់​ការ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​…

​រាជធានី​ភ្នំពេញ ​៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុ​ល ហំ នៅ​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា​នេះ​ បាន​ចូលរួម​ជាមួយ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​សម្រាប់​ការ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​ និង​ពិ​ភាក្សា​​លើ​របៀប​វា​រៈ​មួយ​ចំនួន ខណៈ​អ្នកតំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​បាន​ចាក​ចេញពី​ប្រទេស​​កម្ពុជា ។​

​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ពិនិត្យ ​និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៥ ដើម្បី​ដាក់​បញ្ចូល​​ទៅ​ក្នុង​សម័យប្រជុំ​សភា​ពេ​ញ​អង្គ​ខាង​មុខ ដែល​ក្នុង​នោះ​របៀប​វា​រៈ​ចំនួន​២​សំខាន់​​ជាងគេ គឺ​ការ​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០១៦ និង​របៀប​វា​រៈ​ស្តី​ពី ការ​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០១៨ ។​

​សូម​បញ្ជាក់​ថា ​សម្រាប់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល​បាន​គ្រោង​នូវ​ចំណាយ​សរុប​ថវិការដ្ឋ ឬ​ថវិកាជាតិ ត្រូវ​បាន​គ្រោង​ចំនួន ២៤.៣៧៥.១០២ លាន​រៀល (​ប្រមាណ​ជាង ៦.០០០ លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង ២៤,៥៩% នៃ​ផ.ស.ស និង​មាន​កំណើន ១៥,២% ធៀប​នឹង​ច្បាប់​ឆ្នាំ ២០១៧ ។ សម្រាប់​ការ​​ចំណាយ​ច្រើន​បំផុត ​គឺ​លើ​វិស័យ​អប់រំ​ដែល​មាន​ចំនួន​ប្រមាណ​ជាង ៨៤៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ