ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​ធានា​ផ្តល់​ថវិកាស៊ី​ម៉ាក់ បន្ទាប់​ពី​អា​មេ​រិ​ក​សម្រេច​ផ្តល់​ជំនួយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ភ្លាម​ៗ​បន្ទាប់​ពី​អា​មេ​រិ​ក​សំរេច​កាត់​ផ្តាច់ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា​សម្រាប់​បោសសម្អាត​គ្រាប់បែក ដែល​ទំលាក់​នៅ​លើ​ទឹកដី​កម្ពុជា ចាប់ពី​ដើម​ខែមករា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ធានា​រ៉ាប់រង​ផ្តល់​ថវិកា​ទាំងស្រុង​ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) ។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក…

​រាជធានី​ភ្នំពេញ ​៖ ភ្លាម​ៗ​បន្ទាប់​ពី​អា​មេ​រិ​ក​សំរេច​កាត់​ផ្តាច់ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា​សម្រាប់​បោសសម្អាត​គ្រាប់បែក ដែល​ទំលាក់​នៅ​លើ​ទឹកដី​កម្ពុជា ចាប់ពី​ដើម​ខែមករា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ធានា​រ៉ាប់រង​ផ្តល់​ថវិកា​ទាំងស្រុង​ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) ។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង រតនា ប្រធាន CMAC ។​

​លោក ហេង រតនា បានឱ្យ​ដឹង​ថា ​នា​ថ្ងៃ​ទី​០៦ វិ​ចិ្ឆ​កា​នេះ អង្គការ ​NPA ដែល​ជា​អង្គការ​ដៃគូរ​ជាមួយ CMAC បាន​ផ្តល់​ព័ត៌មាន​ថា​ ស្ថានទូត​អា​មេ​រិ​កបាន​សម្រេច​កាត់​ផ្តាច់ជំនួយ​មនុស្សធម៌​របស់​ខ្លួន​មក​ស៊ី​ម៉ាក់ គិត​ចាប់ពី​ដើម​ខែមករា ឆ្នាំ​២០១៨​តទៅ ដោយ​មិន​បាន​បញ្ជាក់​ហេតុផល​ណាមួយ​ច្បាស់លាស់​នៅឡើយ​ទេ​។​

​លោក ហេង រតនា បាន​សរសេរ​ថា ៖ « ខ្ញុំ​មានការ​សោកស្តាយ​ និង​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​​ការ​បញ្ចប់​ជំនួយ​យ៉ាង​តក់​​ក្រហល់​នេះ ជា​ពិសេស​ទន្ទឹង​ពេល​ដែល​កម្ពុជា​កំពុង​រុករក​ឃើញ ​និង​ទទួលផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​សំណល់​អាវុធ​គីមី​របស់​អាមេ​​រិ​ក ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក​ត្រូវ​ទទួលខុសត្រូវ​»​។

​យ៉ាងណាមិញ លោក ហេង រតនា​បាន​សរសេរ​សារ​នៅ​ថ្ងៃ​ទី ៧ វិច្ឆិកា​ថា ​ថ្នាក់ដឹកនាំ​រាជ​រដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​របស់ CMAC ឱ្យ​នៅ​ដដែល ជំនួស​ថវិកា​របស់​អា​មេ​រិ​ក​ដែល​ផ្តាច់ជំនួយ​ចំពោះ​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​មនុស្សធម៌​របស់ CMAC ក្នុង​ការ​បោស​សំអាត​​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​ស​សង្គ្រាម​របស់​សហរដ្ឋអាមេរិក​ចាប់ពី​ដើម​ខែមករា​ ឆ្នាំ​២០១៨​តទៅ​។

​លោក ហេង រតនា​បាន​បន្ត​ថា​៖ «​ខ្ញុំ​បាន​ទទួល​ការ​ណែនាំ​ និង​អនុសាសន៍​ពី​សម្តេច​អគ្គ​មហា​សេនា​ប​ធិ​តី​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​ដោយ​ផ្ទាល់​ និង​សូម​ជំរាប​ជូន​កម្លាំង​ស៊ីម៉ាក់​ដែល​កំពុង​ប្រ​តិ​ប​តិ្ត​ការ​ទាំងអស់​ដែល​ស្ថិត​ក្រោម​គំរោង​គាំទ្រ ​ដោយ​ថវិកា​អា​មេ​រិក​ជ្រាប​ថា កម្លាំង​ទាំងអស់​នឹង​ត្រូវ​រក្សា​ឱ្យ​បន្ត​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​ដដែល ដោយ​រាជ​​​រដ្ឋា​ភិបាល ​រួម​ជាមួយ​ដៃគូរ​ដទៃ​ទៀត​ នឹង​ដាក់​ថវិកា​ជំនួស​ថវិកា​របស់​អា​មេ​រិ​ក​ដែល​បាន​កាត់​​ផ្តាច់​នេះ ចាប់ពី​ដើម​ខែមករា ​ឆ្នាំ​២០១៨​តទៅ​!»​។​

​លោក​បញ្ជាក់​ថា តាង​នាម​មន្ត្រី​បុគ្គលិក CMAC ស្ថិត​នៅ​ក្រោម​គំរោង​នៃ​ការ​បញ្ចប់​ជំនួយ​របស់​សហរដ្ឋអាមេរិក ក៏​ដូច​ប្រជាពលរដ្ឋ​ សូម​សម្ដែង​នូវ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ធានា​ដល់​សេចក្តីសុខ​ សុ​វ​តិ្ថ​ភាព​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ក៏​ដូច​ជា​រង​ការ​គំរាមកំហែង​ពី​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជា​ពិសេស​គ្រាប់​ជា​ប្រភព​ដើម​របស់​អា​មេ​រិ​ក​ទំលាក់​នៅ​កម្ពុជា ​ដូច​ជា​ គ្រាប់បែក​ធំ​ៗ​ទំលាក់​ពី​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់បែក​ជា​អាវុធ​គីមី​ជាដើម​។​ល​។

​លោក​បាន​បន្ត​ថា​៖ «​សេចក្តីសំរេច​នេះ មាន​ន័យ​ថា​ រាជរដ្ឋាភិបាល​មិន​ទុក​ឱ្យ​គ្រាប់បែក​ទាំង​នោះ​បន្ត​គំរាមកំហែង​សេចក្តីសុខ​ សុ​វ​តិ្ថ​ភាព​របស់​ប្រជាពលរដ្ឋ​ទៀត​ឡើយ ទោះ​បី​ជា​​ម្ចាស់​របស់​វា​ដឹង​ហើយ លឺ​ហើយ ប៉ុន្តែ​នៅ​តែ​គ្មាន​ការ​ទទួលខុសត្រូវ​ក៏​ដោយ​ចុះ​!»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ