ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិននិងវៀតណាម បើកឡានត្របាក់គ្នាយ៉ាងរន្ធត់​

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រា​យ​ករ​ណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​២​គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង ​​ដែល​អ្នក​បើកបរម្ខាង​ជា​ជនជាតិ​ចិន ​និងម្ខាង​ទៀត​មាន​​អ្នក​ដំណើរ​ សុទ្ធតែ​ជនជាតិ​វៀតណាម បណ្តាលពួកគេ​​រង​របួសធ្ងន់-ស្រាល​ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រា​យ​ករ​ណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​២​គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង ​​ដែល​អ្នក​បើកបរម្ខាង​ជា​ជនជាតិ​ចិន ​និងម្ខាង​ទៀត​មាន​​អ្នក​ដំណើរ​ សុទ្ធតែ​ជនជាតិ​វៀតណាម បណ្តាលពួកគេ​​រង​របួសធ្ងន់-ស្រាល​ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ​វិច្ឆិកា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៥៧-១៥៨ ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ទាំង​២​គ្រឿង គឺ​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នាដោយ​រថ​​យន្ត​មួយគ្រឿង ពណ៌​.​ស្ករ ស្លាក​លេខ​ភ​.​ព ២AG០១១៤ មាន​ទិស​ដៅ​ពី​ភ្នំពេញ ទៅ​កំពង់​សោម ។ អ្នកបើកបរ​ឈ្មោះ HAO LAIPING ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ (​រង​របួសស្រាល​) ។

ប្រភព​បន្ត​ថា លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ ក៏​បាន​ជ្រុល​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ពណ៌​ស្លែ ស្លាក​លេខ ភ​.​ព ២AQ-៣១៣៦ ដែល​បើក​បក​ឈ្មោះ​យឹ​ម វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ ភ្នំពេញ (​របួស​ស្រាល​) និង​មាន​អ្នកដំណើរ​ម្នាក់​ឈ្មោះ NGUYEN XUANBINH ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​(​រង​របួសធ្ងន់​) ។

អត្ថបទសរសេរ ដោយ