ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​១ រង​របួសធ្ងន់​ស្រាល​២​នាក់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត កាល​វេលា​ម៉ោង​០០​និង​២០​នាទី ថ្ងៃ​ទី​០៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣០-៣១…

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត កាល​វេលា​ម៉ោង​០០​និង​២០​នាទី ថ្ងៃ​ទី​០៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣០-៣១ ស្ថិត​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត TOYOTACAMRY ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល ២-១២៨០ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ។ លុះ​បើក​មក​ដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក TOYOTACAMRY ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ ២C-៨៨៨៤ បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ស្រាល​២​នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ព្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​បាន​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ មុន​ពេល​នគរបាល​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ។ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ