ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ព្រឹត្តិការណ៍​កៀនស្វាយ​សប្បុរសធម៌​» កម្មវិធី​សម្រាប់​កុមារ​ក្រីក្រ និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បន្ត​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ព្រឹត្តិការណ៍​មួយ​ដែល​មានឈ្មោះ​ថា «​កៀនស្វាយ​សប្បុរសធម៌​» នឹង​រៀបចំ​ឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បន្ត​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ព្រឹត្តិការណ៍​មួយ​ដែល​មានឈ្មោះ​ថា «​កៀនស្វាយ​សប្បុរសធម៌​» នឹង​រៀបចំ​ឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។

ព្រឹត្តិការណ៍ «​កៀនស្វាយ​សប្បុរសធម៌​» នឹង​ប្រមូល​ថវិកា​ដើម្បី​ចូលរួម​ចំណែក​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ជាង​នេះ​ទៅ​ទៀត​កម្មវិធី​នេះ​នឹង​ទាក់ទាញ​មនុស្ស​រាប់​ពាន់​អ្នក​មក​ចូល​ទស្សនា និង​បង្កើត​សកម្មភាព​មនុស្សធម៌​តាម​រយៈ​សកម្មភាព​ផ្សេង​ៗ​ដូច​ជា​ការ​រត់​ម៉ា​រ៉ា​តុ​ន ការ​បង្ហាញ​អាហារ​ឆ្ងាញ់​ៗ និង​ការ​ប្រគំ​តន្ត្រី​​សប្បុរសធម៌​រយៈពេល​២​យប់ ដែល​មាន​ការ​​ចូលរួម​ដោយ​តារា​ល្បី​ៗ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា កញ្ញា ទេព បូ​ព្រឹក្ស លោក​ខាន់ ជេ​ម កញ្ញា​វី ឌី​ណែ​ត តារា​កំប្លែង និង​តារាចម្រៀង​ល្បី គឺ​នាយ ចឹ​ម ព្រមទាំង​ក្រុម​តារាចំរៀង Original ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ផង ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ដល់​សង្គម​​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​បន្ត​ត្រូវការ​ឧបត្ថម្ភ​ជា​ច្រើន​បន្ថែម​ទៀត ។

ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​ឡើង​ក្នុង​ទីតាំង​ក្នុង​គម្រោង​កៀនស្វាយ​ផ្លា​ហ្សា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​រមណី​ដ្ឋា​ន​កៀនស្វាយក្រៅ ជាទី​កន្លែង​ដែល​មានការ​ប្រគំ​តន្ត្រី ស្តង់​បង្ហាញ​អាហារ និង​ការ​ចូលរួម​ដោយ​មនុស្ស​ជាង ១.០០០ នាក់ ក្នុង​ការ​រត់​ម៉ា​រ៉ា​តុង​ដើម្បី​ស្វែងរក​ថវិកា​បន្ថែម​សម្រាប់​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ព្រឹត្តិការណ៍ »​កៀនស្វាយ​សប្បុរសធម៌​» ដែល​មាន​រយៈពេល​២​ថ្ងៃ​ពេញ​នេះ គឺ​ចាប់ផ្តើម​ពី​ម៉ោង​១១​ព្រឹក រហូត​ដល់​ម៉ោង​៩​យប់ ។ តោះ​យើង​នៅ​ចាំ​អី​ទៀត ទៅ​ស្តាប់​តន្ត្រី ទិញ​អាហារ និង​ចូលរួម​រត់​នៅ​កៀនស្វាយ​ទាំងអស់​គ្នា ដើម្បី​ផ្តល់​ស្នាមញញឹម​ដល់​ក្មេង​ៗ​របស់​យើង​!

ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ដោយ​កៀនស្វាយ​ផ្លា​ហ្សា សហការ​រៀបចំ​ដោយ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា និង ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន Fuxin Steel Building ។

សម្រាប់​ព័ត៌មាន​លម្អិត និង​ការ​ជួល​ស្តង់​លក់​អាហារ​ក្នុង «​ព្រឹត្តិការណ៍​កៀនស្វាយ​សប្បុរសធម៌​» លោក​អ្នក​អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ ០៩៦ ៨១០ ៦៦៦៦ ឬ ០៧១ ៨៣០ ៥៥៥៣ ឬ ០៩៨ ២២ ៥៣ ០៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ