ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ចូល​ពេទ្យ ប្រពន្ធ​ចូល​ប៉ុស្តិ៍ ក្រោយ​វ៉ៃ​មួយ​ដៃ ប្រពន្ធ​ជះ​សាំង​ដុត

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជម្លោះ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​បណ្តាល​ឱ្យ​ប្តី​ប្រ​ព​ន្ឋ​ពីរ​នាក់ ម្នាក់​ត្រូវ​ចូល​ដេកពេទ្យ និង​ម្នាក់​ទៀត​ត្រូវ​ចូល​ដេក​ប៉ុស្តិ៍​ប៉ូលិស ក្រោយ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ផឹកស៊ី​ស្រវឹង ហើយ​ប្តី​ខឹង​វាយ​មួយ​ដៃ​តែ​នាង​ជា​ប្រ​ព​ន្ឋ​សង​វិញ​ដោយ​ចាក់​សាំង​ដុត​ស្រោច​ពេញ​ខ្លួន ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា…

ខេត្តមណ្ឌលគិរី ៖ ជម្លោះ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​បណ្តាល​ឱ្យ​ប្តី​ប្រ​ព​ន្ឋ​ពីរ​នាក់ ម្នាក់​ត្រូវ​ចូល​ដេកពេទ្យ និង​ម្នាក់​ទៀត​ត្រូវ​ចូល​ដេក​ប៉ុស្តិ៍​ប៉ូលិស ក្រោយ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ផឹកស៊ី​ស្រវឹង ហើយ​ប្តី​ខឹង​វាយ​មួយ​ដៃ​តែ​នាង​ជា​ប្រ​ព​ន្ឋ​សង​វិញ​ដោយ​ចាក់​សាំង​ដុត​ស្រោច​ពេញ​ខ្លួន ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​លូ​បាក់ ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​រវាង​ប្រពន្ធ​ឈ្មោះ ម៉ៃ យ៉ា អាយុ​៤៣ ឆ្នាំ ដែល​ផឹក​ស្រវឹង​ជាមួយ​អ្នក​ជិតខាង​អស់​ពេញ​មួយ​ថ្ងៃ​មិន​គិតគូ​ជួយ​រកស៊ី​ប្តី ។ ក្រោយ​ឃើញ​ប្រ​ព​ន្ឋ​ត្រលប់​មក​ពី​ស៊ីផឹក​វិញ បុរស​ជា​ប្តី​បាន​កើត​មានចិត្ត​ក្តៅ​ប្រហា​យ​ក៏​វាយ​ប្រ​ព​ន្ឋ​មួយ​ដៃ​ទុកជា​ការ​ប្រមា​ន​នឹង​បន្ថយ​កំហឹង តែ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​មិន​ព្រម​ចុះចាញ់​នោះ​ទេ ម្យ៉ាង​ដោយ​អំណាច​នៃ​ឥ​ទ្ឋិ​ពល​ទឹក​ប្តូរ​និស្ស័យ​កំពុង​ជ្រាប​ពេញ​ខ្លួន​ផង​នោះ ក៏​ស្ទុះ​វឹង​ទៅ​យក​ដប​សាំង​ដែល​មាន​ចំនុះ​មួយ​លី​ត្រ​ជះ​ស្រោច​ទៅ​លើ​បុរស​ជា​ប្តី​ឈ្មោះ ប៊ូ ណា​ក់ អាយុ​៤៧​ឆ្នាំ រួច​កេះ​ដែកកេះ ធ្វើ​ឱ្យ​ឆាបឆេះ​ឡើង​ពេញ​ខ្លួន​បុរស​ជា​ប្តី​ដ៏​កំសត់ ។

ភ្លាម​ៗ​នោះ​អ្នក​ភូមិ​ដែល​បានឃើញ​ហេតុ​ការ​ណ៏​ក៏​ជួយ​ពន្លត់ភ្លើង និង​ដឹក​បុរស​រង​គ្រោះ​ព្រោះ​ប្រ​ព​ន្ឋ​មិន​អាសូរ​ខាងលើ​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​មណ្ឌល​សុខភាព ក្រោម​ភាព​ឈឺ​ក្តៅ​ផ្សារ​ពេញ​ទ្រូង​រួម​ទាំង​មុខរបួស​ធ្ងន់​ផង​ដែរ ។ ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ទៅ​សាកសួរ​នៅ​អធិការ​នគរបាល​ស្រុក​កែវ​សីមា ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នី​តី​វិធី ។ ចំណែក​បុរស​ជា​ប្តី​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ពេទ្យ ព្រោះ​ស្នាម​របួស​មាន​សភាព​ធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ