ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ទិញ​ទំនិញ​នៅ​ថៃ​អាច​នឹង​មិន​ចាំបាច់​បង់ពន្ធ

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ប្រភព​ពី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​មិន​យកពន្ធ​សម្រាប់​ការ​ទិញ​ទំនិញ​ចុងឆ្នាំ​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច អាច​នឹង​កើត​មាន​ឡើង​ម្តងទៀត​ក្នុងឆ្នាំនេះ ទៅ​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha ។ ប្រភព​ខាងលើ​និយាយ​ថា…

ទីក្រុង​បាងកក ៖ ប្រភព​ពី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​មិន​យកពន្ធ​សម្រាប់​ការ​ទិញ​ទំនិញ​ចុងឆ្នាំ​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច អាច​នឹង​កើត​មាន​ឡើង​ម្តងទៀត​ក្នុងឆ្នាំនេះ ទៅ​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha ។

ប្រភព​ខាងលើ​និយាយ​ថា ៖« សំណើ​នេះ​នឹង​ឆ្លងកាត់​ក្រុមប្រឹក្សា​គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​ឆាប់​ៗ» ។ វិធានការ​នេះ​អាច​នឹង​ប្រកាស​នៅ​ខែ​ក្រោយ ។ ការ​មិន​យកពន្ធ​លើ​ការ​ទិញ​ទំនិញ នឹង​កើត​មាន​ឡើង​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នា​ខែធ្នូ ។

យោង​តាម​ប្រភព​នេះ​ឲ្យ​ដឹង​ថា នាយកដ្ឋាន​ប្រាក់​ចំណូល និង​ក្រសួង​ហិរញ្ញវត្ថុ​បាន​ចរចា​ពី​វិធានការ​នេះ ហើយ​ពួក​គេ​យល់​ស្រប​ថា នឹង​អនុម័ត​វា​ម្តងទៀត​ក្នុង​ឆ្នាំ​២០១៧ ។

បុគ្គល​ម្នាក់​ៗ​អាច​នឹង​ចំណេញ​មិន​បង់ពន្ធ​ដល់​ទៅ​៤៥០​ដុល្លារ​ឯណោះ​សម្រាប់​ទំនិញ​ដែល​ធ្លាប់តែ​គិត​ពន្ធ ។ វា​ដូច​គ្នា​នឹង​អត្រា​កាលពី​ឆ្នាំ​មុន ។

នៅ​ក្រោម​វិធានការ​នេះ ការ​ទិញ​ត្រូវ​កើត​មាន​ឡើង​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ខាងលើ ហើយ​ទំនិញ ឬ​សេវាកម្ម​ទាំងនោះ​ត្រូវជា​ទំនិញ និង​សេវាកម្ម​ដែល​ធ្លាប់​គិត​ពន្ធ ។

អ្នក​បង់ពន្ធ​ត្រូវ​បង្កើត​វិក្កយបត្រ​ពន្ធ​សម្រាប់​ផលិតផល និង​សេវាកម្ម​ដែល​បាន​ទិញ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ នៅ​ពេល​ពួក​គេ​ដាក់​សំណើសុំ​ពន្ធ​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន​ក្នុង​រវាង​ខែមករា និង​ខែមីនា ឆ្នាំ​ក្រោយ ។

ប្រភព​ខាងលើ​បន្ត​ថា ក្រសួង​ហិរញ្ញវត្ថុ​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុម័ត​វិធានការ​នេះ​ម្តងទៀត ព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ប្រាក់​ចំណូល​ដល់​ទៅ​៣០០​លាន​ដុល្លារ​ឯណោះ ។

លោកនាយក​រដ្ឋមន្ត្រី​និយាយ​ថា គោលនយោបាយ​នេះ​នឹង​ជំរុញ​ការ​ចំណាយ​ក្នុងស្រុក និង​បង្កើន​ការ​លូតលាស់​សេដ្ឋកិច្ច ។ លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​វិធានការ​នេះ​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា ។ វា​សំខាន់​ណាស់​ដើម្បី​បង្កើន​ការ​ចំណាយ​ក្នុងស្រុក ។

លោក​កត់​សម្គាល់ថា ទស្សនវិស័យ​ម៉ាក្រូសេដ្ឋកិច្ច​អាច​នឹង​រឹង​មាំ​ក្នុងឆ្នាំនេះ ដោយសារ​ការ​នាំ​ចេញ និង​ការ​វិនិយោគឯកជន​និង​សាធារណៈ ។

កាលពី​ឆ្នាំ​២០១៦ ក្រសួង​ហិរញ្ញវត្ថុ​បាន​អនុម័ត​វិធានការ​នេះ​ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១៤ ដល់​៣១ ខែធ្នូ ខណៈ​ឆ្នាំ​២០១៥ ពួក​គេ​អនុម័ត​វា​តែ​៧​ថ្ងៃ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ