ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោក​ចង់ឱ្យ​ចិន​ផ្តល់​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ

6 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ កាលពី​ខែ​មុន មូលនិធិ Bill & Melinda Gates Foundation បាន​ចេញ​របាយការណ៍​មួយ​តាមដាន​ដំណើរការ​គោលដៅ…

ទីក្រុង​សិង្ហ​បុរី ៖ កាលពី​ខែ​មុន មូលនិធិ Bill & Melinda Gates Foundation បាន​ចេញ​របាយការណ៍​មួយ​តាមដាន​ដំណើរការ​គោលដៅ SDGs របស់​អង្គការសហប្រជាជាតិ ។ ទិន្នន័យ​បង្ហាញ​ថា ប្រទេស​នីមួយ​ៗ​អាច​នឹង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​អភិវឌ្ឍន៍ ដែល​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ ។

របាយការណ៍​នោះ​មិន​បាន​លើក​ឡើង​ពី​ប្រទេស​ណាមួយ​ច្បាស់លាស់ ដែល​គួរតែ​ជំរុញ​ដល់​ការ​ប្តេ​ជា្ញ​ធ្វើ​ដូច្នេះ​ទេ ។ ប៉ុន្តែ​ពួក​គេ​ប្រាប់​ថា រាល់​អ្នកដឹកនាំ​លើ​ពិភពលោក មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធានា​ថា គោលដៅ​ទាំងនេះ​អាច​សម្រេច​ក្នុង​ឆ្នាំ​២០៣០ ។ ប៉ុន្តែ​មាន​ប្រទេស​មួយ​ដែល​អាច​ខិតខំ​បន្ថែម គឺ​ចិន ។

ប្រមាណ​២​ឆ្នាំ បន្ទាប់​ពី​ការ​បង្កើត​កម្មវិធី SDGs (Sustainable Development Goals) ការ​អភិវឌ្ឍ​អន្តរជាតិ​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​។ សហរដ្ឋអាមេរិក ដែល​ធ្លាប់តែ​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ផ្នែក​ផ្តល់​ជំនួយ គឺ​កំពុង​តែ​ដកថយ ហើយ​អឺរ៉ុប​ក៏​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​ប្រទេស​ចិន​វិញ​មានឱកាស​ជំរុញ​ការ​ផ្តល់​ជំនួយ ។

គួរ​បញ្ជាក់​ថា គោលដៅ SDGs ទាំងនោះ​បាន​ចាត់​ឡើង​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​២០១៥ និង​បង្ហាញ​ពី​ទស្សនវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​ពិភពលោក ដែល​មាន​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​ការ​អប់រំ សុខភាព​សាធារណៈ និង​ដោះ​ស្រាយ​វិសមភាព​ជាដើម ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ​នេះ ។ វា​តំណាង​ឲ្យ​ទស្សនវិស័យ​ដ៏​ធំ​សម្រាប់​ការ​អភិវឌ្ឍ ដោយ​បញ្ហា​ទាំងឡាយ​ត្រូវ​មើល​តាម​ស្ថានការណ៍​របស់​ប្រទេស​នីមួយ​ៗ ។

ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​របស់​មូលនិធិ​ខាងលើ​ឲ្យ​ដឹង​ថា គោលដៅ SDGs មួយ​ចំនួន​កំពុង​តែ​មាន​បញ្ហា ។ ឧទាហរណ៍ គោលដៅ​ទី​៣ ដែល​ចង់​កម្ចាត់​ការ​បង់ជីវិត ដែល​អាច​ការពារ​បាន​ក្នុង​ចំណោម​ទារក និង​ក្មេង​ៗ អាច​នឹង​មិន​សម្រេច​ក្នុង​រយៈពេល​កំណត់​ទេ។ បច្ចុប្បន្ន ការ​កាត់​បន្ថយ​អត្រា​មរណៈ​នៅ​អាស៊ី និង​អាហ្វ្រិក នៅ​តែ​មាន​កម្រិត​នៅ​ឡើយ។

ប្រាកដ​ណាស់ ប្រទេស​ទូ​ទាំង​ពិភពលោក​ត្រូវការ​ការ​វិនិយោគ​ជា​ច្រើន ។ ផ្ទុយ​ទៅ​វិញ​ការ កើនឡើង​នៃ​គោលនយោបាយ​ឯកា​និយម​ទូ​ទាំង​ពិភពលោក​បាន​ផ្អាក​ការ​ផ្តល់​ជំនួយ​។ យោង តាម OECD (Organisation for Economic Co-operation and Development) ឲ្យ​ដឹង​ថា ជំនួយ​ទ្វេភាគី​ទៅ​កាន់​ប្រទេស​អភិវឌ្ឍន៍​ទាប បាន​ធ្លាក់​ចុះ​ជិត​៤%​ឯណោះ​ក្នុង​ឆ្នាំ​២០១៦ ។

សហរដ្ឋអាមេរិក​បន្ត​ជា​អ្នក​ផ្តល់​ជំនួយ​ធំ​ជាងគេ​លើ​ពិភពលោក ក្នុង​កម្មវិធី​បំប៉ន​ជីវជាតិ និង​ការ​ផ្តួចផ្តើម​គំនិត​ទាក់ទិន​នឹង​សុខភាព​ស្ត្រី​មាន​ទម្ងន់ និង​ក្មេង​ៗ​ជាដើម ។ ប៉ុន្តែ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ស្នើ​ឲ្យ​កាត់​បន្ថយ​ថវិកា​ក្នុង​គម្រោង​ទឹក​ស្អាត​៤៥% និង​កាត់​បន្ថយ​២៦%​ទៀត​ក្នុង​កម្មវិធី​សុខភាព​សកល និង​លុប​បំបាត់​ថវិកា​សម្រាប់​កម្មវិធី​រៀបចំ​គ្រួសារ​ទាំងស្រុង​តែ​ម្តង ។ ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​សភា​អា​មេ​រិ​ក​នឹង​គាំទ្រ​សំណើ​របស់​លោក​ត្រាំ ដែរ​ឬ​អត់ ។

សហភាព​អឺរ៉ុប ក៏​បាន​ស្នើ​ឲ្យ​កាត់​បន្ថយ​ប្រាក់​ក្នុង​ផ្នែក​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​នេះ​ដែរ​សម្រាប់​​ឆ្នាំ​២០១៨​ខាង​មុខ ដែល​ស្នើ​កាត់​បន្ថយ​ប្រាក់​ប្រមាណ​១០៦​ប៊ី​លាន​ដុល្លារ​ឯណោះ ។ ជាមួយ​គ្នា​នេះ ប្រទេស​អូ​ទ្រី​ស អា​ល្លឺ​ម៉​ង់ និង​អុ​ី​តា​លី បាន​ដក​ប្រាក់​ជំនួយ​របស់​ពួក​គេ​ទៅ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​វិញ ព្រោះ​គិត​ថា បញ្ហា​នេះ​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស ។

ពិភពលោក​ត្រូវការ​អ្នក​នាំមុខ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហើយ​ប្រទេស​ចិន​អាច​នឹង​ទទួល​បាន​តួនាទី​នេះ ។ ព្រោះតែ​ការ​ប្តេជ្ញា​ធ្លាក់​ចុះ​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ប្រទេស​ចិន​មានឱកាស​ដឹកនាំ​ការ​អភិវឌ្ឍ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​បង្កើន​សុខភាព​សាធារណៈ​ជាស​កល ។

ប្រាកដ​ណាស់ ការ​ផ្តល់​ជំនួយ​ដោយ​ប្រទេស​ចិន គឺ​មាន​គំរូ​ខុស​គ្នា​ពី​ប្រទេស​លោក​ខាង​លិច​។ អឺរ៉ុប និង​សហរដ្ឋអាមេរិក​តែងតែ​ផ្តោត​ខ្លាំង​លើ​ការ​ថែទាំ​សុខភាព និង​ការ​អប់រំ ខណៈ​ជំរុញ​ការ​លូតលាស់​សង្គម​ស៊ី​វិល និង​ការ​ចូលរួម​ពី​ពលរដ្ឋ​។ សម្រាប់​ចិន​វិញ ពួក​គេ​ផ្តល់​ជំនួយ​ជា​លក្ខណៈ​ទ្វេភាគី និង​ផ្តោត​សំខាន់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ។ ប៉ុន្តែ​អ្នកដឹកនាំ​ចិន ក៏​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ពង្រឹង​សង្គម​ស៊ី​វិល និង​បង្កើន​ជីវភាព​រស់នៅ​ដែរ ។

ទោះជា​ការ​ផ្តល់​ជំនួយ​ពី​ប្រទេស​ចិន​នៅ​មាន​កម្រិត​នៅឡើយ បើ​ធៀប​នឹង​ប្រទេស OECD ដទៃ ប៉ុន្តែ​ចិន​នៅ​តែ​បង្ហាញ​ចំណាប់អារម្មណ៍​ក្លាយជា​អ្នកដឹកនាំ​ការ​អភិវឌ្ឍ​នេះ ជា​ពិសេស ផ្នែក​សុខភាព ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ