ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ណា​មិន​ភ័យ​ស្លន់ស្លោ បើ​កូន​កំពុង​តែ​បែប​ហ្នឹង

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ល្ងាច ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ទៅ​ហើយ​យុវជន​ម្នាក់​ដែល​បាន​បាត់​ខ្លួន​អស់​រយ​:​ពេល​១​យប់​១​ថ្ងៃ ដោយសារ​ជម្ងឺសរសៃប្រសាទ​រើ​ឡើង​វិញ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណឹង​ណាមួយ​នោះ​ឡើយ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព ខណៈ​រូបគេ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដោយ​អត់​មាន​លុយ​ជាប់​នឹង​ខ្លួន​ឆ្ពោះទៅ​ទិស​ខាងកើត​បាត់​ស្រមោល…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ល្ងាច ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ទៅ​ហើយ​យុវជន​ម្នាក់​ដែល​បាន​បាត់​ខ្លួន​អស់​រយ​:​ពេល​១​យប់​១​ថ្ងៃ ដោយសារ​ជម្ងឺសរសៃប្រសាទ​រើ​ឡើង​វិញ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណឹង​ណាមួយ​នោះ​ឡើយ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព ខណៈ​រូបគេ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដោយ​អត់​មាន​លុយ​ជាប់​នឹង​ខ្លួន​ឆ្ពោះទៅ​ទិស​ខាងកើត​បាត់​ស្រមោល ។ ហេតុការណ៍​យុវជន​ជម្ងឺសរសៃប្រសាទ​រើ​ឡើង​វិញ​បាត់​ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា យុវជន​ដែល​បាត់​ខ្លួន​អស់​រយ​:​ពេល​១​យប់​១​ថ្ងៃ​មិន​ទាន់​ទទួល​បាន​ដំណឹង​ឈ្មោះ ហាក់ ជូ​ឡុ​ង អាយុ​២២​ឆ្នាំ ជា​អតីត​និស្សិត​ឆ្នាំ​ទី​២ រៀន​នៅ​សកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ជា​កូន​ទី​១​ក្នុង​ចំណោម​បងប្អូន​៣​នាក់ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​មាន​ឪពុក​ឈ្មោះ សេង ហាក់ អាយុ​៥៥​ឆ្នាំ ម្តាយ​ឈ្មោះ ស៊ា​ង សុធា​រី អាយុ​៤៣​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ក្នុងភូមិ​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​ឪពុក​ម្តាយ​យុវជន​ដែល​បាត់​ខ្លួន​បានឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​បាន​ប្រឡង​ជាប់​ថ្នាក់​ទី​១២​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ហើយ​ក៏​បាន​ទៅ​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​លុះ​រៀន​រហូត​ដល់​ឆ្នាំ​ទី​២ ស្រាប់តែ​កូនប្រុស​របស់​គាត់​ក្លាយទៅជា​ដេក​អត់​លក់​ដើរ​ចុះឡើង​ៗ​មាន​សតិ​មិន​ប្រក្រតី​ដោយ​ឃើញ​មនុស្ស​ចេះ​តែ​មានការ​ភ័យ​ខ្លាច​រហូត​ដល់​ខ្លាច​ឪពុក​ខ្លួនឯង​ថែម​ទៀត​ផង ។ ក្រោយមក​គាត់​ក៏​ឱ្យ​ផ្អាក​រៀនសូត្រ​ដោយ​ព្យួរ​ឈ្មោះ​ចោល​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ​រួច​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ធ្វើការ​ព្យាបាល​ជម្ងឺ ។ ប្រភព​បន្ត​ទៀត​ថា ដោយសារ​ការ​ប្រើ​ថ្នាំ​ជម្ងឺផ្លូវចិត្ត​ច្រើន​ពេក លុះ​ពេល​ឃើញ​កូន​មាន​ស្មារតី​ប្រសើរ​ឡើង​វិញ​ពួក​គាត់​ក៏​ឱ្យ​ផ្អាក​លេបថ្នាំ​នោះ​បន្ត​ទៀត ។ ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​កើតហេតុ ខណៈ​ពួក​គាត់​កំពុង​តែ​ជាប់រវល់​ធ្វើ​ការងារ ដោយ​ទុក​ម៉ូតូ​នៅ​ក្នុងផ្ទះ​ស្រាប់តែ​យុវជន​ខាងលើ​បាន​ទាញ​យក​កូនសោ​ចាក់​ជិះ​ឆ្ពោះទៅ​ទិស​ខាងកើត​យ៉ាង​លឿន ហើយ​ភ្លាម​ៗ​នោះ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ដែរ​តែ​មិនឃើញ​នោះ​ឡើយ​ដោយ​រូបគេ​ពាក់អាវ​ក្រៅ​ដៃ​វែង ពណ៌​ប្រផេះ​ក្រឡា​ល្អិត និង​ពាក់​អាវយឺត​កីឡា​ខាងក្នុង​ពណ៌​ខៀវ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ស្លាក​លេខ ប៉ៃលិន ១C-០៥៧៥ ។ ដូច្នេះ​ពួក​គាត់​ទាំងអស់​គ្នា​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​កូន​របស់​ខ្លួន​ដោយ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទួល​ល្វា​ឱ្យ​ជួយ​ស្រាវជ្រាវរ​កកូន​របស់​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ