ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​បាន​កន្លះ​ខែ ម្ចាស់​ម៉ូតូ​តាម​ទាន់​ស្រែ​កថា “​ចោរ​ៗ“ វាយ​ទ្រោម​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរលួច​ម៉ូតូ​ម្នាក់​យក​ទៅ​បាត់​កន្លះ​ខែ ចៃដន្យ​អី​ត្រូវ​ម្ចាស់​ម៉ូតូ​តាម​ទាន់​ស្រែ​កថា​ចោរ​ៗ ទើប​ចោរ​ភ័យ​ស្លន់ស្លោ​ពេក​ក៏​រត់ឡើង​លើ​សួនច្បារ ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួសធ្ងន់​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ចោរលួច​ម៉ូតូ​ម្នាក់​យក​ទៅ​បាត់​កន្លះ​ខែ ចៃដន្យ​អី​ត្រូវ​ម្ចាស់​ម៉ូតូ​តាម​ទាន់​ស្រែ​កថា​ចោរ​ៗ ទើប​ចោរ​ភ័យ​ស្លន់ស្លោ​ពេក​ក៏​រត់ឡើង​លើ​សួនច្បារ ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួសធ្ងន់​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​លើ​សួនច្បារ​ណា​ហ្គា​វើ​រ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ព្រួត​វាយ មានឈ្មោះ យី ថា អាយុ​៣១​ឆ្នាំ មានមុខ​របរ​អ្នក​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ចំណែកឯ​ស្ត្រី​រង​គ្រោះ​វិញ​មានឈ្មោះ ថេ​ង ស្រី​នី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​មុខ​ណា​ហ្គា​វើ​រ ។ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កន្លះ​ខែ​គាត់​បាន​ទុក​ម៉ូតូ​របស់​គាត់​ម៉ាក​គុប​ជ្រុង នៅ​មុខ​ឌ្រី​ម​លែ​ន ហើយ​បាន​សម្រាក​មួយ​ភ្លែត ងើប​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ​របស់​គាត់ លុះ​ពេល​មក​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូឌុប​នៅ​មុខ​ណា​ហ្គា​វើ​រ ជន​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ ទើប​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ពេក​ក៏​រត់​ទៅ​លើ​សួនច្បារ​ណា​ហ្គា​វើ​រ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ រួច​ប្រគល់​ទៅ​ឲ្យ​ខាង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​យក​ទៅ​សួរនាំ ។

ក្រោយ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ រួច​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ថា​ខ្លូ​ន​លួច​យក​ម៉ូតូ​គេ​នោះ​ទេ គឺ​រូបគេ​ទើបតែ​ចេញ​មក​ពី​ម្តុំ​ស្ទឹង​មាន​ជ័យ មិនដឹង​ថា​ខ្លួន​បាន​លួច​យក​ម៉ូតូ​គេ​ពី​កាលណា​ទេ ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​ប្រគល់​ទៅ​ឲ្យ​ប៉ុស្តិ៍​នគរបាល​ចតុមុខ ពីព្រោះ​កើតហេតុ​នៅ​ទីនោះ ដើម្បី​សាកសួរ​ជនសង្ស័យ​ទៅ​តាម​នីតិវិធី ៕

3

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ