ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Phil Neville រកមុខ​អ្នកលក់ Matic ចេញពី​ក្លឹ​ប​តោ​ខៀវ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Telegraph បាន​ឲ្យ​ដឹង​ថា អតីត​ខ្សែការពារ Phil Neville ថា Chelsea គួរតែ​ដេញ​អ្នក​ដែល​ព្រម​ឲ្យ Nemanja…

តាម​ប្រភព​ព័ត៌មាន Telegraph បាន​ឲ្យ​ដឹង​ថា អតីត​ខ្សែការពារ Phil Neville ថា Chelsea គួរតែ​ដេញ​អ្នក​ដែល​ព្រម​ឲ្យ Nemanja Matic ខ្សែបម្រើ​ទៅ​ក្លឹ​ប​ដទៃ ។

Phil ជឿជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្លឹ​ប​តោ​ខៀវ​លេង​មិនសូវ​បាន​ល្អ​នៅ​រដូវ​កាល​នេះ គឺ​មក​ពី​មូល​ហេតុតែ​ម្យ៉ាង​គត់ គឺ​ដោយសារ​តែ Nemanja Matic ត្រូវ​បាន​លក់​ឲ្យ​ទៅ​ក្លឹ​ប​ដទៃ ។
ក្នុង​ការ​ប្រកួត​ពានរង្វាន់ Champions League ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ AS Roma ក្លឹ​ប​តោ​ខៀវ​បាន​ចាញ់​ទាំង​ស្ពឹក​មុខ​ជាមួយនឹង​លទ្ធផល ៣-០ ។

ដោយ​ឃើញ​ដូចនេះ អតីត​ខ្សែការពារ Phil លើក​ឡើង​ថា ៖ “​តើ Chelsea មាន​ចន្លោះ​ត្រង់​ណា? ប្រាកដ​ណាស់ គឺ​គ្មាន​អ្នក​ជំនួស Matic ។ ការ​លក់ Matic ចេញពី​ក្លឹ​ប គឺ​ពិតជា​កំហុស​មួយ​យ៉ាងធ្ងន់ធ្ងរ ។ នៅ​ពេល Matic ទៅ​ចូល​ក្នុង​ក្លឹ​ប Kante គឺជា​ពេល​ដែល Chelsea មាន​ឧបសគ្គ​ធ្ងន់ធ្ងរ ។ អ្នក​ដែល​សម្រេចចិត្ត​លក់​កីឡាករ​ដ៏​ល្អ​នេះ​ចេញ គួរតែ​ត្រូវ​ក្លឹ​ប​បណ្តេញចោល​ទៅ ព្រោះ​វា​គឺជា​ការ​សម្រេចចិត្ត​ដ៏​អន់​បំផុត ដែល​ខ្ញុំ​ជួប​ប្រទះ​នៅ Premier League ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ