ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឈ្លោះ​គ្នា កូនប្រសារ​បា.ញ់បោះ​២​គ្រាប់់​ផ្អើល​ឈូ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​បន្ត ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ខណៈ​ដែល​ជនសង្ស័យ​ដែល​បាន​រត់គេច​ខ្លួន​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ឪពុក​របស់​ខ្លួន​ហើយ​កូនប្រសារ​ដែល​ជា​មន្ត្រី​យោធា​បានឃើញ រួច​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​ចំនួន​២​គ្រាប់​ដើម្បី​កុំឱ្យ​ជនសង្ស័យ​ជា​ប្អូនថ្លៃ​នោះ​ឈ្លោះ​គ្នា​ជាមួយ​ឪពុក​របស់​ខ្លួន ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែវិច្ឆិកា…

ខេត្តតាកែវ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​បន្ត ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ខណៈ​ដែល​ជនសង្ស័យ​ដែល​បាន​រត់គេច​ខ្លួន​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ឪពុក​របស់​ខ្លួន​ហើយ​កូនប្រសារ​ដែល​ជា​មន្ត្រី​យោធា​បានឃើញ រួច​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​ចំនួន​២​គ្រាប់​ដើម្បី​កុំឱ្យ​ជនសង្ស័យ​ជា​ប្អូនថ្លៃ​នោះ​ឈ្លោះ​គ្នា​ជាមួយ​ឪពុក​របស់​ខ្លួន ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ភូមិ​តា​ស្រែ​ន​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ។

លោក​វរសេនីយ៍ត្រី ប៉ិច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌​មាន​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​ឪពុក និង​កូនបង្កើត​លោក​បាន​ដឹកនាំ​កំលាំង​ចុះ​ដោយ​មាន​ប្រើប្រាស់​អាវុធ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឆេ​ង មក​រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​កើត​ខាងលើ​មាន​មុខរបរ​កសិករ​ប្រដាប់​ដោយ​កាំបិត​កែ​ច្នៃ​បាន​ទៅ​កាប់​បំផ្លាញ​ផ្លែ​ចេក​របស់​ឈ្មោះ ឆេ​ង ហឿ​ន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​មាន​មុខរបរ​កសិករ​(​ត្រូវជា​ឪពុក​) ។ លោក​បន្ត​ទៀត​ថា ពេល​នោះ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​ឈ្មោះ ឆេ​ង មក​រា បាន​ចោល​កាំបិត​សំដៅ​ទៅ​ឪពុក​តែ​មិន​បាន​ត្រូវ​ទេ ឃើញ​ដូច្នេះ​ជនសង្ស័យ​ឈ្មោះ​ឡោ ប៊ុ​ន​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ជាមួយ​ឪពុកក្មេក ឆេ​ង ហឿ​ន មានមុខ​របរ ជា​យោធា​ដែល​មាន​អត្តលេខ​៣៨៦៨ នៅ​កងពល​ង​៧០ ប្រដាប់​ដោយ​អាវុធ​ខ្លី​ម៉ាក​រ៉ូ​ឡូ​បាន​បាញ់​ចំនួន​ពីរ​គ្រាប់​ឡើង​លើ​ពុំ​បណ្តាល​ឱ្យ​មាន​អ្នក​ណា​រង​របួស​ស្នាម​ទេ ។

លោក​អធិការ​ស្តីទី​បាន​បន្ថែម​ទៀត​ថា ពេល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡោ ប៊ុ​ន​ភ័ក្ត្រ និង​ដកហូត​វត្ថុ​តាង​បាន​អាវុធ​ខ្លី​ចំនួន​១​ដើម គ្រាប់​ចំនួន​៣​គ្រាប់ និង​សំបក​គ្រាប់​ចំនួន​២​គ្រាប់ កាត​សំគាល់​ខ្លួន​មួយ​ច្បាប់ កាំបិត​កែ​ច្នៃ​១ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ ឆេ​ង មក​រា បាន​រត់គេច​ខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ