ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ទាក់​ចាបស្រុក​សម្រាប់​លក់​ ​អ្នកទិញ​លែង​បំពេញ​កុសល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខរបរ​ដើរ​បាញ់​សត្វ និង​ទាក់​ចាប់​សត្វ ទោះបី​ប្រើ​វិធី​ណាមួយ​ក៏​ដោយ ត្រូវ​ច្បាប់​ហាមឃាត តែ​គេ​នៅ​តែ​ឃើញ​ព្រាន​ដើរ​ទាក់​សត្វ​គ្រប់​ប្រភេទ ទាំង​នៅ​ក្នុង​ព្រៃ​ជ្រៅ ក្នុងភូមិ​នានា ក៏​ដូច​ជា​នៅ​ជាយ​រាជធានី​ភ្នំពេញ​។…

រាជធានី​ភ្នំពេញ ៖ មុខរបរ​ដើរ​បាញ់​សត្វ និង​ទាក់​ចាប់​សត្វ ទោះបី​ប្រើ​វិធី​ណាមួយ​ក៏​ដោយ ត្រូវ​ច្បាប់​ហាមឃាត តែ​គេ​នៅ​តែ​ឃើញ​ព្រាន​ដើរ​ទាក់​សត្វ​គ្រប់​ប្រភេទ ទាំង​នៅ​ក្នុង​ព្រៃ​ជ្រៅ ក្នុងភូមិ​នានា ក៏​ដូច​ជា​នៅ​ជាយ​រាជធានី​ភ្នំពេញ​។ សត្វ​ទាំងនោះ​ត្រូវ​គេ​យក​លក់​ធ្វើ​ម្ហូ​ម​នៅ​តាម​ទីផ្សារ​នានា​ទូ​ទាំង​ប្រទេស និង​ខ្លះ​ទៀត ដូច​ជា​ចាបស្រុក​ជាដើម​ត្រូវ​គេ​យក​មក​លក់​ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​ទិញ​លែង​ជា​ការ​បំពេញ​នូវ​កុសល ។

ការ​ទាក់​សត្វ​ចាបស្រុក​ខ្លះ​បាន​ប្រើ​វិធី ផ្សេង​ៗ ដើម្បី​ចាប់ ដូច​ជា​វាយ​លប់​ជាដើម ។ អ្វី​ដែល​មានការ​ចាប់អារម្មណ៍​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ក្រុម​អ្នកប្រមាញ់​សត្វ​ទាំង​បាន​ប្រើ​ជ័រ ដើម្បី​ចាប់​សត្វ​ចាបស្រុក នៅ​តាម​តំបន់​នានា​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​វិធី​នេះ​កំពុង​តែ​ពេញ​និយម​សម្រាប់​អ្នក​រស់នៅ​ខណ្ឌ​ច្បារ​អំពៅ ដែល​បាន​ចេះ ត​ៗ​គ្នា ពី​ជនជាតិ​វៀតណាម ។

ជួប​ជាមួយ​អ្នកប្រមាញ់​សត្វ​២​នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ដែល​ដើរ​ទាក់​ចាប់​សត្វ​ចាប​ស្រុក​នៅ​ខាងត្បូង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌឫស្សីកែវ ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ជា​រៀងរាល់ថ្ងៃ​រូបគេ​បាន​ជិះ​ម៉ូតូ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ដើម្បី​ទាក់​សត្វ​ដែល​ក្នុង​មួយ​ថ្ងៃ​បាន​ប្រមាណ​១០០​ក្បាល និង​ពេល​ខ្លះ​រហូត​ដល់​២០០​ក្បាល ។ ការ​យក​ទៅ​លក់ សត្វ​ចាបស្រុក​មួយ​១​ក្បាល​ថ្លៃ​១​ពាន់​រៀល ដោយ​មាន​ម៉ូយ​ចាំ​ទិញ​នៅ​គល់​ស្ពាន​ច្បារ​អំពៅ ភាគ​ខាង​កើតជា​រៀង​រាល់ថ្ងៃ ។

តាម​អ្នកប្រមាញ់​សត​ម្នាក់​បាន​ឲ្យ​ដឹង​ទៀត​ថា វិធី​ចាប់​សត្វ​នេះ​ចេះ​មក​ពី​ជនជាតិ​វៀត​ណាម ហើយ​គេ​បាន​ទៅ​ទិញ​ជ័រកាវ​ចាប់​សត្វ​នៅ​ច្បារ​អំពៅ ព្រមទាំង​ទិញ​ស្ទិ​ក​ឃ័​រ​មួយ​ក្នុង​តម្លៃ​៥​ម៉ឺន​រៀល ដែល​មាន​មេ​ម៉ូ​រី​ចាក់​សំឡេង​ចាបស្រុក និង​កូន​ស្រែក​ចេក​ចាយ​យំ ជា​ហេតុ​ធ្វើ​ឱ្យ​ចាប់ស្រុក​ទាំង​ហ្វូង មក​ទំ​លើ​ដែក​ដែល​ដាក់​ជ័រ​បណ្តាល​ឲ្យ​ស្អិត​ជាប់ ។
តាម​​អ្នកប្រមាញ់​សត្វ​រូប​នោះ​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ព្រឹក​គេ​ចេញ​ដំណើរ​​ពី​ផ្ទះ​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ឆ្ពោះទៅ​ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌឫស្សីកែវ​ដើម្បី​ដើរ​ទាក់​សត្វ ។

ពេល​គេ​ចេញពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ លុះ​រក​ទីតាំង​ដែល​មាន​សត្វ​ច្រើន​ហើយ ក៏​ដាក់​ដែក​មាន​ដង​ដែល​បំពាក់​ដោយ​ជ័រ​ដាក់​កៀន​របង និង​បើក​ស្ទិ​ក​ឃ័​រ​សំឡេង​កូនចាប​យំ ។ចាប​ស្រុក​ទាំង​ហ្វូង បាន​ហើរ​ឆ្វេ​ច​ឆ្វាច និង​ទំ​លើ​ដែក​មាន​ជ័រ ហើយ​ក្នុង​រយៈពេល​ប្រមាណ​មិន​ដល់​១០​នាទី​ផង​ក៏​ជាប់​សត្វ​ប្រមាណ​ជិត​១០​ក្បាល និង​កន្លែង​ខ្លះ​ទៀត​ជាប់​ជាង​១០​ក្បាល ។

តាម​ព្រាន​រូប​នោះ​ឱ្យ​ដឹង​ថា សត្វ​ចាបស្រុក​នោះ​ពេល​ទាក់​បាន​ស្រួល​លក់​ណាស់ ដោយ​មាន​ម៉ូយ​ចាំ​ទិញ ក្នុង​ចាប​មួយ​១​ពាន់​រៀល ហើយ​គេ​យក​ទៅ​លក់​ឱ្យ​គេ​លែង​នៅ​តាម​វត្ត និង​មុខ​វាំង​ក្នុង​មួយ​ក្បាល​២​ពាន់​រៀល ។ នៅ​ក្នុង​មួយ​ថ្ងៃ​គាត់​រកបាន​ចំណូល​បាន​ពី​១៥​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ