ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​សរសើរ​​នោះ បើ​គាត់​លេង​ម្តង​២​ចឹង

6 ឆ្នាំ មុន

វេ​ប​សាយ « News Detik »​របស់​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ មហា​ជន​ទូទៅ​សម្តែង​ការ​ភ្ញាក់ផ្អើល​តាម​អ៊ីន​ធើ​រ​ណេ​តទៅ​លើ​អាពាហ៍ពិពាហ៍​ដ៏​ចម្លែក​មួយ គឺ​កូនកំលោះ​ម្នាក់ និង​កូនក្រមុំ​ដល់​ទៅ​២​នាក់​ឯណោះ​។ រឿង​ដ៏​កម្រ​កើត​មាន​នេះ​មហាជន​ចាប់អារម្មណ៍​ខ្លាំង ហើយ​បង្ហោះ​បន្ត​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ការ​រិះគន់​ថា…

វេ​ប​សាយ « News Detik »​របស់​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ មហា​ជន​ទូទៅ​សម្តែង​ការ​ភ្ញាក់ផ្អើល​តាម​អ៊ីន​ធើ​រ​ណេ​តទៅ​លើ​អាពាហ៍ពិពាហ៍​ដ៏​ចម្លែក​មួយ គឺ​កូនកំលោះ​ម្នាក់ និង​កូនក្រមុំ​ដល់​ទៅ​២​នាក់​ឯណោះ​។ រឿង​ដ៏​កម្រ​កើត​មាន​នេះ​មហាជន​ចាប់អារម្មណ៍​ខ្លាំង ហើយ​បង្ហោះ​បន្ត​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ការ​រិះគន់​ថា គឺជា​ការ​មើល​ស្រាល​​ដល់​កិត្តិយស​របស់​ស្ត្រីភេទ ។ បុរស​នោះ​គួរ​ឈ្វេងយល់​ពី​ការ​មាន​ប្រពន្ធ​ម្នាក់​ជា​លើក​ដំបូង​សិន មុន​នឹង​មាន​ប្រពន្ធ​ទី​២​នៅ​ពេល​ក្រោយ ។

មហាជន​រិះគន់​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ទាំង​៣​នាក់ ហើយ​មាន​អ្នកខ្លះ​ឆ្ងល់​ថា ធៀប​ការ​នេះ​អាច​មិនមែន​ជា​ការណ៍​ពិត តែ​ជា​រឿង​ដែល​គេ​ប្រឌិត​លេង ។ ពិធី​រៀប​អាពាហ៍​ពិពាហ៍​នោះ​នឹង​រៀបចំ​ឡើង​នៅ​ភូមិ Teluk Kijing ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងត្បូង ប្រទេស​​ឥណ្ឌូ​ណេ​ស៊ី ។

កូនកំលោះ​ឈ្មោះ​Cindra នឹង​រៀប​ការ​ជាមួយ​កូនក្រមុំ​២​នាក់ ដោយ​រៀបចំ​ដាច់​ដោយ​ឡែក​ពី​គ្នា ប៉ុន្តែ​ប្រើប្រាស់​ធៀប​ការ​តែ​មួយ​។ លើក​ដំបូង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា និង​លើក​ទី​២​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៧ ក្រោយមក​នឹង​ប្រារព្ធ​ពិធី​កាត់​ចំណងដៃ​ដ៏​ធំ​មួយទៀត នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ២០១៧ ។

កូនក្រមុំ​ម្នាក់​ជា​អ្នក​រស់នៅ​ក្នុងភូមិ​តែ​មួយ ជាមួយ​កូនកំលោះ ចំណែក​កូនក្រមុំ​ម្នាក់​ទៀត​នៅ​ភូមិ​ផ្សេង ។ កូនកំលោះ​បាន​ណែនាំ​ដល់​កូនក្រមុំ​ទាំង​២​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួក​នាង​រួចរាល់​ហើយ ដោយ​ពួក​គេ​ម្នាក់​ៗ​សម្តែង​ការ​យោគយល់ និង​យល់ព្រម​ឱ្យ​ពិធី​រៀប​ការ​កើតឡើង ។

ប្រធាន​ភូមិ​និយាយ​ថា នេះ​មិនមែន​ជា​ករណី​លើក​ដំបូង​ទេ កាលពី​អតីតកាល​ក៏​ធ្លាប់​មាន​បុរស​រៀប​ការ​ក្នុង​កន្លែង​តែ​មួយ ជាមួយ​កូនក្រមុំ​ចំនួន​២​នាក់​ដែរ ។ ករណី​បែប​នេះ​កើតឡើង​រួច​មក​ហើយ​ដល់​ទៅ​៣​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ